១. បង្កើតម៉ឺនុយធ្លាក់ ជាមួយនឹង CSS3

ក្នុងមេរៀននេះអ្នកនឹងបានសិក្សាអំពីការបង្កើតម៉ឺនុយធ្លាក់ ដោយប្រើប្រាស់ CSS3 ប្រកបទៅដោយភាពលម្អិត។
2. ម៉ឺនុយបែប LavaLamp CSS3

ការធ្វើម៉ឺនុយបែបនេះ អ្នកអាចសម្រេចទៅបានដោយការប្រើប្រាស់ jQuery ប៉ុន្តែនៅពេលនេះ អ្នកក៏អាចធ្វើវាបានដោយប្រើ CSS3 ផងដែរ។
3. បង្កើត Accordion ដោយប្រើ CSS3

Accordion គឺជាលក្ខណៈប្រអប់ម្យ៉ាងសម្រាប់ផ្ទុកធាតុបានច្រើនយ៉ាង ដូចជាម៉ឺនុយ អត្ថបទ និងដទៃផ្សេងទៀត។ Accordion ត្រូវបានគេប្រើភាគច្រើននៅក្នុង Sidebar ឬក៏តំបន់ Slideshow ណាមួយដែរ ព្រោះវាប្លែកនិងចំណេញកន្លែង (សម្រាប់ Sidebar).
4. បង្កើតអ្នកនាំទិសមាតិកា (Content Navigator) ជាមួយនឹង CSS3

5. របៀបបង្កើត Content Accordion សុទ្ធសាធក្នុង CSS3

ក្នុងមេរៀននេះនឹងបង្ហាញអ្នកឲ្យដឹងអំពីរបៀបបង្កើតបង្កើត CSS3 Content Accordion។ វាអាចដើរបានល្អនៅលើកម្មវិធីវែបណាដែលស្គាល់ :target selector។
6. ការផ្លាស់ប្ដូរទំព័រ ដោយប្រើ CSS3

មានគេហទំព័រជាច្រើនបានប្រើប្រាស់ទិដ្ឋភាពផ្លាស់ប្ដូរទំព័រ (Page Transition Effect) ជាមួយនឹង JavaScript។ តែក្នុងពេលនេះ អ្នកអាចធ្វើទិដ្ឋភាពបែបនោះ ដោយប្រើត្រឹមតែ CSS ប៉ុណ្ណោះ។
7. បង្កើត Accordion សម្រាប់រូបភាពជាមួយនឹង CSS3

ក្រៅអំពីម៉ឺនុយនិងអក្សរ, Accordion ក៏អាចបង្កើតឡើងសម្រាប់រូបភាពដែរ។ អ្នកអាចប្រើវាជំនួស Slide បានដែរ។
8. បង្កើត Cycling Slideshow ដោយប្រើ CSS3

Cycle Slideshow ជាប្រភេទ slideshow ម្យ៉ាងដែលមានការផ្លាស់ប្ដូរជាលក្ខណៈវដ្ត។
9. ម៉ឺនុយបញ្ឈររបស់ Orman Clark

នេះគឺជាលក្ខណៈម៉ឺនុយ Accordion មួយបែបទៀតដែលត្រូវបានបង្កើតឡើងជាមួយនឹង CSS3 និង jQuery។
10. បង្កើតថេបរបស់ Google Play ជាមួយនឹង CSS3 និង jQuery

ក្នុងអត្ថបទនេះ អ្នកនឹងបានសិក្សាអំពីការបង្កើតថេបឲ្យដូចទៅនឹងថេបរបស់ Google Play។
11. បង្កើតម៉ឺនុយនៅជាមួយគ្នា (Interactive menu) ជាមួយនឹង CSS3 និង jQuery

ម៉ឺនុយនៅជាមួយគ្នា (Interactive Menu) ជាប្រភេទម៉ឺនុយម្យ៉ាងដែលពេលអ្នកចុចលើវា វានឹងបង្ហាញព័ត៌មានភ្លាមៗដោយពុំត្រូវការទីកន្លែងបន្ថែមទៀតទេ គឺវាបង្ហាញពីលើម៉ឺនុយដើមតែម្ដង។ ដូច្នេះក៏ចំណេញកន្លែងក្នុងការបង្កើតគេហទំព័រផងដែរ។
12. បង្កើតម៉ឺនុយ Accordion បញ្ឈរដោយប្រើ CSS3

13. របៀបបង្កើតប្រដាប់រំកិលរូបភាព ដោយប្រើ CSS3 និង jQuery

ក្នុងអត្ថបទនេះ នឹងបង្ហាញអ្នកអំពីរបៀបបង្កើត Image Slider ជាមួយនឹង “Nivo Slider jQuery Script” និង CSS3។
14. បង្កើត breadcrumb ដោយប្រើ CSS3

Breacrumb គឺជាអ្នកនាំទិសដ៏សំខាន់ផងដែរ ទាំងនៅក្នុងកម្មវិធីរុករកឯកសារ (File Browser) និងគេហទំព័រ។ ព្រោះវាអាចចង្អុលប្រាប់អំពីទីតាំងដែលយើងកំពុងឋិតនៅ ដែលបង្កភាពងាយស្រួលម្យ៉ាងដែរ។
15. Responsive CSS3 slider

រូបភាព៖ 1stwebdesigner.com
Comments
300 responses to “បង្កើតម៉ឺនុយ, Navigation និង Slider ដោយប្រើ CSS3”