កម្មវិធីកែរូបភាពជាច្រើនបាននិងកំពុងចរាចរនៅក្នុងទីប្រជុំកម្មវិធី Android ។ Camera 360, PicsArt និង Photowonder សុទ្ធតែជាកម្មវិធីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងពិភព Android ក្នុងមុខងារកែច្នៃរូបថត។ តែនៅពេលនេះ កម្មវិធី Snapseed ក៏មានវត្តមានដែរ។ Snapseed មានរូបរាងសាមញ្ញ ងាយប្រើប្រាស់ ហើយប្រកបទៅដោយឧបករណ៍កែរូបថតបានយ៉ាងល្អ។ លក្ខណៈពិសេសដែល Snapseed អាចធ្វើបានមានដូចជា៖
- កែសម្រួលដោយស្វ័យប្រវត្តិ
- Selective Adjust
- Tune Image
- តម្រង់រូបភាព
- ច្រឹបរូប
- Details
- ស និង ខ្មៅ
- Vintage
- Drama
- Grunge
- Center Focus
- ដាក់ស៊ុម
- Tilt-Shift
ប៉ុន្មានខាងលើនេះគឺជាមុខងារដែល Snapseed អាចធ្វើបាន។ ខ្ញុំពុំហ៊ាននិយាយថាកម្មវិធីមួយណាល្អជាងទេ តែសូមឲ្យអ្នកទាំងអស់គ្នាសាកប្រើ ហើយជ្រើសរើសយកកម្មវិធីណាមួយដែលអ្នកពេញចិត្ត។
សម្រាប់ Android ខ្ញុំសុំបញ្ជាក់ផងថា Snapseed អាចប្រើបានចំពោះតែជំនាន់ ICS ឡើងលើតែប៉ុណ្ណោះ។
ទិដ្ឋភាពរបស់កម្មវិធី
មើលរូបភាពដែលត្រូវបានកែដោយប្រើ Snapseed
ទាញយកសម្រាប់ទូរស័ព្ទ Android
គេហទំព័រ Snapseed

