តាមការផ្សាយអត្ថបទមួយនៅក្នុងប្លក់ KhmerType របស់លោកដាញ់ ហុង (អ្នកជំនាញធ្វើពុម្ពអក្សរខ្មែរយូនីកូដ) បានឲ្យដឹងថា កម្មវិធីសទ្ទានុក្រមពាក្យកុំព្យូទ័រ អង់គ្លេស-ខ្មែរ សម្រាប់ Windows Phone នឹងដាក់ឲ្យទាញយកនៅពេលឆាប់ៗខាងមុខនេះ។ តែលោកក៏បានបញ្ជាក់ផងដែរថាកំណែសម្រាប់ iOS និង Android កំពុងស្ថិតនៅក្នុងការស្ថាបនាហើយក៏នឹងចេញតាមក្រោយដែរ។
កម្មវិធីសទ្ទានុក្រមមួយនេះ នឹងជួយឲ្យអ្នកងាយស្រួលក្នុងការបកប្រែពាក្យបច្ចេកទេសកុំព្យូទ័រជាភាសាអង់គ្លេស ទៅជាភាសាខ្មែរបានយ៉ាងងាយស្រួល ហើយនេះក៏ជាចំណែកមួយក្នុងការលើកកម្ពស់អក្សរនិងភាសាខ្មែរនៅក្នុងផ្នែកបច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ននេះ។