
Google Reader គឺជាសេវាកម្មមួយរបស់ Google ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងឡាយ ក្នុងការតាមដានព័ត៌មានពីគេហទំព័រនានា (RSS Feed reader) ។ ក៏ប៉ុន្តែកាលពីម្សិលមិញនេះ Google បានចេញសេចក្ដីប្រកាសក្នុងដំណើរប្រតិបត្តិការណ៍ Spring of Cleaning លើកទី២ ដែលត្រូវធ្វើឡើងក្នុងគោលបំណងដកចេញនូវសេវាកម្មមួយចំនួន ហើយក្នុងនោះក៏មានរាប់បញ្ចូលទាំង Google Reader ផងដែរ។
សេវាកម្មមួយនេះនឹងត្រូវបិទជាស្ថាបពរនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ គឺនៅសល់រយៈពេលប្រហែល៣ខែទៀតតែប៉ុណ្ណោះ។ Google ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចយកទិន្នន័យរបស់ខ្លួនចេញពី Google Reader តាមរយៈ Google Takeout ។
គួរបញ្ជាក់ផងដែរថា Google Reader ត្រូវបានចាប់ផ្ដើមដំណើរការដំបូងនៅក្នុងឆ្នាំ២០០៥។