ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រើប្រាស់ទ្រង់ទ្រាយ Responsive ក្នុងការរចនាគេហទំព័រមានការរីកសុះសាយយ៉ាងលឿនជាទីបំផុត។ បច្ចេកវិទ្យាចេះតែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះយើងក៏ត្រូវតាមឲ្យទាន់វាដែរ។
Responsive គឺជាប្រភេទទ្រង់ទ្រាយដែលគ្រប់គ្រងលើទំហំអេក្រង់នៃឧបករណ៍និមួយៗ មានន័យថាពេលដែលបើកគេហទំព័រក្នុងទូរស័ព្ទ, កុំព្យូទ័របន្ទះ, កុំព្យូទ័រ… វានឹងពង្រីកបង្រួមទ្រង់ទ្រាយគេហទំព័រឲ្យសមទៅនឹងទំហំអេក្រង់នៃឧបករណ៍ទាំងនោះ ដោយមិនចាំបាច់ត្រូវមានអ្វីជាជំនួយបន្ថែមទៀតឡើយ។ វាអាចធ្វើទៅបានតាមរយៈ CSS ដោយប្រើលក្ខណៈថ្មីមួយគឺ @media query ។

កាលពីមុន ដើម្បីបង្កើតទំព័រសម្រាប់ទូរស័ព្ទគេនិយមបង្កើតនូវ sub domain ថ្មីមួយបន្ទាប់មកសរសេរកូដថ្មីឬរចនារូបរាងថ្មីរបស់វា ដែលការធ្វើបែបនេះអាចនឹងចំណាយពេលច្រើន។ ក៏ប៉ុន្តែចំពោះការប្រើ Responsive នេះវិញ គឺវាជួយឲ្យទ្រង់ទ្រាយវែបសាយយើងផ្លាស់ប្ដូរទៅតាមទំហំនៃឧបករណ៍និមួយៗបានយ៉ាងល្អ។
ការបង្កើតគេហទំព័រប្រើទ្រង់ទ្រាយ Responsive មានពីរជម្រើសដែលអ្នកគួរពិចារណា៖
- សរសេរ CSS ដោយខ្លួនឯង
- ប្រើ CSS Framework
កាលពីពេលមុននោះខ្ញុំធ្លាប់បានសរសេរអត្ថបទមួយទាក់ទងនឹង CSS Framework តែពេលនេះខ្ញុំសុំបង្ហាញម្ដងទៀត តែលើកយកតែ Framework ដែលមានលក្ខណៈ Responsive តែប៉ុណ្ណោះ ដែលមានរាយឈ្មោះនៅខាងក្រោមនេះ៖
ហើយនៅមានជាច្រើនថែមទៀត ដែលអ្នកអាចស្វែងរកបាននៅក្នុងអ៊ីនធឺណិត ប៉ុន្តែត្រូវចងចាំថា framework ទាំងអស់សុទ្ធតែមិនមែនដូចគ្នានោះទេ ដូច្នេះហើយលក្ខណៈពិសេសរបស់វាក៏ខុសគ្នាដែរ ដោយហេតុនេះហើយ framework ខ្លះពិតជាមិនអាចបំពេញតម្រូវការរបស់អ្នកឡើយ ដូច្នេះចូរសិក្សាស្រាវជ្រាវពីវា មុននឹងយកទៅអនុវត្តលើគម្រោងរបស់អ្នក។ 🙂