Desktop Environment គឺជារូបរាងនៃអេក្រង់ខាងមុខ ដែលមានប្រើស្ទើរតែគ្រប់ប្រព័ន្ធ លីនុច ដូចជា៖ Ubuntu, Fedora ជាដើម។ ហើយ រូបរាងអេក្រង់ខាងមុខនេះ មានច្រើនប្រភេទដូចជា៖ GNOME, KDE, Unity និងមួយចំនួនផ្សេងទៀត។ ខាងក្រោមនេះខ្ញុំសូមណែនាំជូន នូវរូបរាងអេក្រង់ខាងមុខ ដែលមានប្រជាប្រិយភាពក្នុងពិភព លីនុច។
GNOME (GNU Networking Object Model Environment)
GNOME គឺជា Linux Desktop ដែលមានប្រជាប្រិយភាពជាងគេ ហើយឥឡូវនេះបានចេញជំនាន់ថ្មីគឺ ៣.០ (ចេញនៅថ្ងៃ ៦ ខែមេសា, ឆ្នាំ២០១១) ។ GNOME ត្រូវបានអភិវឌ្ឍន៍ដោយ GNOME community ដោយប្រើ GTK framework ។ ហើយវាមានប្រជាប្រិយភាពជាមួយ Fedora ។
ខាងក្រោមនេះជារូបភាពជា GNOME 2.32 Desktop របស់ Ubuntu
KDE (K Desktop Environment)
KDE គឺជា Linux Desktop មួយទៀតដែលមានប្រជាប្រិយភាពផងដែរ (free and released under LGPL) ដែលបង្កើតដោយ Qt framework ។
ដែលភាគច្រើនគេប្រើ KDE ជាមួយ Open Suse និង Red hat ។
ខាងក្រោមនេះជារូបភាពជា KDE Desktop របស់ Ubuntu
Unity
Unity គឺជា Linux Desktop ថ្មីមួយដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយ Canonical ។ ហើយក៏បានបញ្ចូលជា Desktop Environment របស់ Ubuntu 11.04 នេះផងដែរ ។
ខាងក្រោមនេះជារូបភាពជា Unity Desktop របស់ Ubuntu 11.04
ឯកសារយោង






Comments
288 responses to “ស្វែងយល់ពី Desktop Environment”