Screenlets Manager គឺជាកម្មវិធីបន្ថែមមួយសំរាប់តុបតែងនៅលើ អេក្រង់ខាងមុខ របស់ប្រព័ន្ធលីនុច។ ហើយ Screenlets ឥឡូវក៏ត្រូវបានអភិវឌ្ឍឲ្យដើរបានយ៉ាងស្រួលជាមួយនឹង Ubuntu 11.04។ ការដាក់ Screenlets នេះបានផ្តល់សោភណ្ឌ័ភាពមួយដែរនៅលើ Desktop នៅក្នុង Ubuntu ។
Screenlets Manager ត្រូវបានបង្កើតឡើងដោយលោក Rico Pfaus ។ លោក Rico Pfaus បានប្រើភាសា Python សំរាប់បង្កើត Screenlets Manager ។
នៅក្នុង Screenlets Manager ផ្តល់លក្ខណៈពិសេសដូចខាងក្រោម
- RSS
- អាកាសធាតុ / សីតុណ្ហភាព
- ការផ្ដល់ដំណឹងអំពី Gmail
- ម៉ឺនុយកម្មវិធី
- នាឡិកាឌីជីថល
- រូបដើមឈើ
- រូបតំណាងរបស់ Linux
- ក្រដាសកំណត់សំគាល់ Sticknotes
យើងក៏បានទាញយកលក្ខណៈបន្ថែមទៀតបានផងដែរ ។
ខាងក្រោមនេះជារបៀបដំឡើង Screenlets Manager ដោយប្រើ PPA។ ដំបូងសូមបើក Terminal ឬចុច Ctrl+Alt+T
sudo apt-add-repository ppa:screenlets/ppa
sudo apt-get update
sudo apt-get install screenlets
ដើម្បីបើក screenlets សូមចូលតាមរបៀបខាងក្រោមនេះ
Applications -> Accessories -> screenlets
បន្ទាប់មកវានឹងបង្ហាញផ្ទាំងដូចខាងក្រោម
បើចង់បាន screenlets ណាមួយសូមចុចពីរដងលើរូបនោះ។
សូមមើលរូបភាពដែលខ្ញុំបានដាក់ screenlets ដូចខាងក្រោមនេះ
ចំណែកនៅក្នុង Microsoft Windows 7 គឺប្រើ gadgets សំរាប់ធ្វើជាកម្មវិធីបន្ថែមមួយសំរាប់តុងតែងនៅលើ Desktop ផង។
ប៉ុន្តែ gadgets នេះមានភ្ជាប់ស្រាប់ជាមួយ Microsoft Windows 7 តែម្តង។
ខាងក្រោមនេះជារបៀបបើក gadgets នៅក្នុង Microsoft Windows 7
បន្ទាប់មកនឹងបង្ហាញផ្ទាំងដូចខាងក្រោម
បើយើងចង់បាន gadgets ណាមួយសូមចុចពីរដងលើរូបណាមួយទៅជាការស្រេច។




Comments
16 responses to “ដំឡើង Screenlets Manager នៅក្នុង Ubuntu 11.04”