Minitube គឺជាកម្មវិធីមួយដែលអាចឲ្យយើងស្វែងរក និងមើលវីដេអូនានាដែលមាននៅលើ Youtube។ កម្មវិធីនេះគឺជាប្រភេទកម្មវិធី កូដបើកចំហ ដែលយើងអាចយកកូដគេមកកែសម្រួលក៏បាន។ វាមានដំណើរការនៅលើ Linux, Windows និង Mac OS X ហើយប្រើបានដោយឥតគិតថ្លៃ។ មកទល់ពេលនេះ Minitube បានចេញដល់កំណែទី ១.៤.៣ ហើយ។ លក្ខណៈពិសេសរបស់កម្មវិធីនេះមានដូចជា៖
- ធ្វើឲ្យកុំព្យូទ័រអ្នកស្រាល៖ Minitube ប្រើ CPU តិច ហើយការពារនូវគុណភាពថ្ម និងរក្សាឲ្យលេបថបរបស់អ្នក មានភាពត្រជាក់។ នេះក៏ព្រោះតែ Minitube មិនប្រើ Flash Player ទេ។
- គុណភាពខ្ពស់៖ Minitube អាចលេងវីដេអូ HD ដែលមានទំហំដល់ទៅ 1080p ។ ដូច្នេះអ្នកអាចមើលបានពេញអេក្រង់ ហើយច្បាស់ថែមទៀត។
- ងាយស្រួលទាញយក៖ រាល់វីដេអូដែលយើងពេញចិត្តនោះ យើងអាចធ្វើការទាញយកបានភ្លាមៗ ដោយមិនបាច់ប្រើកម្មវិធីផ្សេងទៀតទេ។ វីដេអូដែលទាញយកមក គឺមានជាប្រភេទ MPEG4។
ដូច្នេះយើងឃើញថា Minitube ពិតជាមាននូវសារៈប្រយោជន៍ជាច្រើនមែន។ លោកអ្នកអាចធ្វើការទាញយកបាននៅ ទីនេះ។ ចំពោះប្រព័ន្ធ Linux វិញអាចធ្វើការដំឡើងបាននៅ ទីនេះ (បញ្ជាក់៖ សូមដំឡើងតាម PPA)។



Comments
331 responses to “Minitube កម្មវិធីមើលវីដេអូក្នុង Youtube”