Run Level គឺជាការសិក្សាពីរបៀប boot របស់ប្រព័ន្ធប្រតិបត្តិការលីនុចដែលមានដូចជា Open Suse, Red hat, Federa, Cent OS, Ubuntu ជាដើម ។
ហើយ Run Level មានលេខកំណត់ចាប់ពីលេខ ១ ទៅ លេខ ៦ សំរាប់កំណត់ boot ។
អត្ថន័យនៃលេខរបស់ Run Level ដូចខាងក្រោម
- 0 សំរាប់កំណត់បិទម៉ាស៊ីន (System Halt)
- 1 សំរាប់កំណត់ប្រើបានតែមួយអ្នកប្រើប្រាស់ (Single user)
- 2 សំរាប់កំណត់ប្រើបានច្រើនអ្នកប្រើប្រាស់ Full multi-user mode (Default)
- 3 – 5 ដូចទៅនឹងលេខពីរដែរ
- 6 សំរាប់ចាប់ផ្តើមម៉ាស៊ីនឡើងវិញ (System Reboot)
ចំពោះរបៀបកំណត់វិញគឺ ត្រូវប្រើតាម Terminal
ដំបូងសូមបើក Terminal ឬចុច Ctrl+Alt+T
រួចសរសេរកូដ sudo init 0
លេខ 0 គឺជាការកំណត់អោយបិទម៉ាស៊ីនកុំព្យូទ័រ ។ យើងកំណត់តាមលេខដែលខ្ញុំបាទរាប់រៀបខាងលើ
ទីតាំងរបស់ Run Level នៅក្នុង Ubuntu 11.04 គឺ
/etc/rc0.d Run level 0
/etc/rc1.d Run level 1
/etc/rc2.d Run level 2
/etc/rc3.d Run level 3
/etc/rc4.d Run level 4
/etc/rc5.d Run level 5
/etc/rc6.d Run level 6
រៀបចូលមើលទីតាំងរបស់ Run Level នៅក្នុង Ubuntu 11.04
ដំបូងយើងចូលជា root user សិន
ចុច Alt + F2 រួចវាយ gksu nautilus
រួចចុចប៊ូតុង Run ហើយវាយលេខសម្ងាត់របស់អ្នក
ចូល File System -> etc
rc0.d, rc1.d, rc2.d, rc3.d, rc4.d, rc5.d, rc6.d ជា Run Level របស់ Ubuntu



Comments
302 responses to “ស្វែងយល់ពី Run Level របស់ Ubuntu”