Ubuntu ជាប្រព័ន្ធប្រតិបត្តិការ Linux Open Source ជា Linux Distribution ដែលកំពុងពេញនិយមជាងគេក្នុងចំណោម Distribution ទាំងអស់របស់ Linux សំរាប់អ្នកប្រើប្រាស់ធម្មតាហើយវាជាដំណើរបានយ៉ាងល្អប្រសើរទាំងលើ Desktop, Notebook និង Netbook ។ សំរាប់ Ubuntu ជំនាន់ចុងក្រោយនេះគឺ Ubuntu 11.04 (Natty Narwhal) ដែលវាមានលក្ខណៈនិងគុណប្រយោជន៍ដូចខាងក្រោមៈ
1. មជ្ឈមណ្ឌលកម្មវិធី (Software Center)
វាជាកន្លែងដែលអ្នកអាចចូលទៅកាន់ពិភពកម្មវិធីឥតគិតថ្លៃរាប់ពាន់កម្មវិធីសំរាប់ដំឡើងចូលទៅក្នុងកុំព្យូទ័ររបស់អ្នក។វាត្រូវបានបែងចែកជាច្រើនផ្នែកដូចជាកម្មវិធីសំរាប់អប់រំ ល្បែងកំសាន្ត ចម្រៀង វិដេអូភាសាសរសេរកម្មវិធី និងកម្មវិធីសំរាប់ការិយាល័យ។ អ្នកគ្រាន់តែជ្រើសរើសកម្មវិធីទាំងនោះនៅលើ Ubuntu Software Center ដើម្បីដំឡើងតែម្តងដោយមិនចាំបាច់ត្រូវការស៊ីឌីឡើយ តែតម្រូវអោយអ្នកភ្ជាប់ជាមួយ Internet ។
2. អ៊ីម៉ែល និងកម្មវិធីជជែកកំសាន្ត (Email and Chat)
អ្នកអាចជជែកកំសាន្តជាមួយមិត្តភ័ក្តិតាមរយៈកម្មវិធីEmpathy, Pidgin ឬ Skype ដែលអ្នកអាចប្រើវាជាមួយ Yahoo, Gmail, Jabber, AQL, QQ ជាដើម។ល។ កម្មវិធី Evolution ផ្តល់អោយអ្នកអាចប្រើប្រាស់អ៊ីមែលបានជាមួយមិត្តភ័ក្តិដែលប្រើ MS Outlook ។
3. ការរុករកក្នុងអ៊ីនធើណេត (Browse the Internet)
Firefox 4.0 បានដំឡើងស្រាប់ជាមួយ Ubuntu ដែលជាកម្មវិធីរុករក Internet ដ៏លឿនមួយ។ ហើយសំរាប់ Open Source Web Browser ផ្សេងទៀតអ្នកអាច រកបាននៅក្នុង Ubuntu Software Center និង អាចដំឡើងវាបន្ថែមទៀតតាមតំរូវការរបស់អ្នក។
4. ការគ្រប់គ្រង និងបង្ហាញរូបភាព (Manage and show photo)
អ្នកអាចធ្វើការ Upload រូបភាពពីកាមេរ៉ា ឬ ទូរស័ពទៅកាន់F-spot។អ្នកអាចគ្រប់គ្រង កំណត់Tag,ចែករំលែក និង រៀបចំរូបភាពរបស់អ្នក។អ្នកអាច Upload ទៅកាន់ Website ។ Social Networking ឬ Photos Sharing ដូចជា Flickr, Facebook, Picaza ជាដើម។ល។
5. កម្មវីធីចម្រៀង និង វីដេអូ (Music and Videos)
អ្នកអាចភ្ជាប់ PSP, iPod, iPhone , MP3 player ជាមួយកុំព្យូទ័ររបស់អ្នក ហើយអាចប្រើកម្មវិធី Rhythmbox ដើម្បីទាញយកផ្ទុក និង ចាក់ចម្រៀង។ អ្នកអាចចូលទៅកាន់ Website www.last.fm ដោយផ្ទាល់ពី Rhythmbox ដើម្បីស្តាប់ចំរៀងដែលអ្នកពេញចិត្ត។
អ្នកអាចមើលវីដេអូពី YouTube ឬ BBC ក៏បាន។
6. កម្មវិធីសំរាប់ការិយាល័យ (Office Application)
តាមរយៈកម្មវិធី LibreOffice 3.3.2 អ្នកអាចបង្កើតឯកសារធ្វើជាសៀវភៅ, បញ្ជី ឬធ្វើជាការបញ្ចាំងស្លាយបានយ៉ាងមានប្រសិទ្ធភាពជាភាសាទៀតផង។
អ្នកអាចបើកឯកសារដែលអ្នកបានរក្សាទុកជា File របស់ Microsoft Office នៅក្នុង LibreOffice ដែលជាកម្មវិធីសំរាប់ការិយាល័យឥតគិតថ្លៃ។
7. លេងហ្គេមកំសាន្ត (Play game)
មានកម្មវិធីហ្គេមជាង៤០០ដែលឥតគិតថ្លៃហើយគួរអោយចង់លេងទៀតផង។ អ្នកអាចចូលទៅកាន់ Ubuntu Software Center ដើម្បីស្វែងរក និងដំឡើង។
អ្នកអាចលេងហ្គេមជាលក្ខណៈ Network ដូចជាហ្គេមបាញ់គ្នាជាដើម។
8. ផ្ទុកចែករំលែកនិង ធ្វើអោយស្គាល់គ្នា (Store ,Share and Sync)
ដោយរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យា “Ubuntu One” វាបានផ្តល់អោយអ្នកនូវកន្លែងផ្ទុកទិន្នន័យលើ Online ចំនួន 2GB ដោយឥតគិតថ្លៃដែលនេះជា ភាពងាយស្រួលមួយក្នុងការចែករំលែកឯកសារជាមួយកុំព្យួទ័ររបស់មិត្តភ័ក្តិអ្នក។ អ្នកអាចធ្វើការUpgradeទំហំផ្ទុកទិន្នន័យដោយតំលៃទាប។
ក្រៅពីលក្ខណៈពិសេសខាងលើនៅមានលក្ខណៈល្អៗជាច្រើនទៀតដូចជា វាអាចស្គាល់ស្ទើរគ្រប់ Drivers របស់ Hardware ដូចជាម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនស្គែន កាមេរ៉ា Network Card, Sound Card, VGA ហើយដំណើរការបើកម៉ាស៊ីនលឿន មានសុវត្ថភាពខ្ពស់ជៀសផុតពីការវាយលុក
របស់វីរុសជាដើម។
9. រូបអេក្រង់ថ្មីរបស់ Ubuntu
Ubuntu 11.04 បានបន្ថែមរូបអេក្រង់ថ្មីដោយប្រើ Linux Desktop ថ្មីមួយគឺ Unity ។ ដែលមានលក្ខណៈប្លែកពីជំនាន់មុនៗ ដែលជំនាន់មុនប្រើ GNOME ។

Comments
7 responses to “លក្ខណៈថ្មីៗរបស់ Ubuntu 11.04 (Natty Narwhal)”