GDM ពាក្យពេញគឺ GNOME Display Manager ហើយវាគឺជាទីកន្លែងមួយសម្រាបឲ្យយើង បំពេញព័ត៌មានសមាជិក (User Account) ដើម្បីធ្វើការភ្ជាប់ចូលទៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Linux មួយចំនួនដែលប្រើវា។ ក្រៅពីនេះមានដូចជា KDE Display Manager និងមួយចំនួនផ្សេងទៀត។
យើងអាចធ្វើការកែសណ្ឋានរបស់ GDM ដោយប្រើកម្មវិធីផ្សេងៗ។ ហើយ GDM Tweaker គឺជាកម្មវិធីមួយបែបដែលមានតួនាទីក្នុងការប្ដូររូបផ្ទៃក្រោយ , រូបរាង និង រូបតំណាងដែលសម្រាប់ប្រើនៅក្នុង GDM ផងដែរ។
លោកអ្នកអាចធ្វើការដំឡើងបានតាមរយៈ PPA របស់ Ubuntu។ ដូច្នេះសូមប្រើពាក្យបញ្ជាដូចខាងក្រោម៖
sudo add-apt-repository ppa:madnessmike/madnessmike sudo apt-get update sudo apt-get install gdm-tweaker

Comments
360 responses to “ប្ដូររូបរាង GDM ក្នុង Ubuntu ជាមួយនឹង GDM Tweaker”