Microsoft Power Point 2010 បានបញ្ចូលលក្ខណៈពិសេសមួយ ដែលអាចឲ្យយើងចែករំលែក អត្ថបទបង្ហាញ របស់យើងទៅកាន់នរណាម្នាក់តាមរយៈវិបផ្ទាល់តែម្ដង ដែលអាចបើកបានជាមួយ កុំព្យូទ័រ និង Smartphone មួយចំនួន។
របៀបប្រើ
នៅពេលអ្នកបានរៀបចំអត្ថបទបង្ហាញរបស់អ្នក ចប់សព្វគ្រប់ហើយនោះ សូមចុចលើផ្ទាំង Slide Show ហើយចុចលើ Broadband Slide Show។
អ្នកនឹងទទួលបានផ្ទាំងមួយមកប្រាប់បញ្ជាក់អ្នកថា លុះត្រាតែអ្នកមានគណនី Windows Live ID ជាមុនសិន ទើបអាចប្រើ Broadband Slide Show បាន។ បន្ទាប់មកចុចលើ Start Broadcast។
បន្ទាប់មកវានឹងធ្វើការផ្ទុកឡើងនូវអត្ថបទបង្ហាញរបស់អ្នក ទៅក្នុងវិប។ យូរ ឬ ឆាប់អាស្រ័យលើទំហំអត្ថបទបង្ហាញរបស់អ្នក។
បន្ទាប់មកទៀត អ្នកនឹងទទួលបានផ្ទាំងមួយ ដែលផ្ដល់តំណភ្ជាប់ទៅកាន់អត្ថបទបង្ហាញរបស់អ្នក ដែលមាននៅលើវិប។ សូមចម្លងតំណភ្ជាប់នេះទុកកុំឲ្យបាត់។ ឬ អ្នកអាចធ្វើការផ្ញើមែលទៅកាន់នរណាម្នាក់ក៏បាន ហើយប៊ូតុងផ្ញើ មានស្រាប់នៅក្នុងផ្ទាំងនេះ។
បន្ទាប់មកទៀត អ្នកនឹងទទួលបានសារដំណឹងមួយប្រាប់ថា អ្នកនឹងមិនអាចធ្វើការកែប្រែអត្ថបទបង្ហាញរបស់អ្នកបានទេ នៅពេលផ្ទុកឡើងរួចហើយនោះ។
នៅពេលអ្នកចុចលើ ឬ បើកតំណភ្ជាប់នោះនៅក្នុងកម្មវិធីវិបរបស់អ្នក អ្នកនឹងទទួលបានដូចរូបខាងក្រោម។
ដកស្រង់ចេញពី៖ http://www.howtogeek.com/61998/how-to-share-your-presentation-using-powerpoint-2010-through-the-web/






Comments
342 responses to “របៀបចែករំលែក អត្ថបទបង្ហាញ របស់អ្នកតាមរយៈវិបដោយប្រើ Power Point 2010”