តើអ្នកចង់ធ្វើការបិទកុំព្យូទ័រដោយស្វ័យប្រវត្តិ នៅលើ Ubuntu ដែរទេ?
Easyshutdown និង Complexshutdown គឺជាកម្មវិធិពីរផ្សេងគ្នា តែមានមុខងារតែមួយប៉ុណ្ណោះ គឺសម្រាប់បិទកុំព្យូទ័រដោយស្វ័យប្រវត្តិ។ ហើយកម្មវិធីទាំងពីរនេះទៀតសោត ក៏មានទំហំតូចល្មម មិនធ្វើឲ្យកុំព្យូទ័ររបស់អ្នកធ្ងន់ទេ។
១. Easyshutdown

Easyshutdown គឺជាកូនកម្មវិធីតូចមួយប៉ុណ្ណោះ ដែលយើងអាចប្រើវាក្នុងការកំណត់ម៉ោងជាក់លាក់ណាមួយ ដើម្បីឲ្យវាបិទកុំព្យូទ័ររបស់យើង។ ហើយម៉ោងនោះ យើងអាចកំណត់ដោយដៃរបស់យើងក៏បាន ឬ ដោយជ្រើសរើសជម្រើសដែលគេដាក់ឲ្យយើងក៏បាន។ អ្នកអាចធ្វើការទាញយកបានតាមរយៈ ទីនេះ (ជាឯកសារ .deb)។

២. Complexshutdown
Complexshutdown មិនមែនតូចដូច Easyshutdown ឡើយ ហើយកម្មវិធីនេះ មានជម្រើសកំណត់ច្រើនជាង Easyshutdown ទៀតផង ដូចជា៖
- ធ្វើការ Shutdown ដោយស្វ័យប្រវត្តិ
- ធ្វើការ Logout ដោយស្វ័យប្រវត្តិ
- ធ្វើការ Standby ដោយស្វ័យប្រវត្តិ
- ធ្វើការ Restart ដោយស្វ័យប្រវត្តិ
- ធ្វើការ Hibernate ដោយស្វ័យប្រវត្តិ
- ប្រើ Custom Command
- កំណត់ថ្ងៃខែឆ្នាំ
- បន្លឺសម្លេង
- ។ល។
ដូច្នេះ បើយើងជ្រើសរើសប្រើ Complexshutdown គឺយើងទទួលបាននូវលក្ខណៈពិសេស និងសេចក្ដីត្រូវការច្រើនជាង Easyshutdown។ អ្នកអាចធ្វើការទាញយកបានតាមរយៈ ទីនេះ (ជាឯកសារ .deb)។

ប្រភពដើម៖ http://www.omgubuntu.co.uk/2011/05/easyshutdown-and-complexshutdown-two-small-apps-for-one-job/

Comments
5 responses to “Easyshutdown និង Complexshutdown កម្មវិធី២ មានមុខងារតែ១ ក្នុងការបិទកុំព្យូទ័រដោយស្វ័យប្រវត្តិ”