ជួយផង! ខ្ញុំបាត់ពាក្យសម្ងាត់ គណនីអ្នកគ្រប់គ្រង ក្នុងគេហទំព័ររបស់ខ្ញុំដែលប្រើ Joomla! 1.5 ហើយ! តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ?
Joomla! គឺជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងមួយក្នុងចំណោម ប្រព័ន្ធគ្រប់គ្រងមាតិកាផ្សេងៗទៀត។ (ព័ត៌មានបន្ថែម៖ ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ)។ ហើយ Joomla! មានទំព័រសម្រាប់គ្រប់គ្រង គេហទំព័រដែលប្រើវា ទាំងមូលតែម្ដង។ ចុះបើអ្នកភ្លេចពាក្យសម្ងាត់ គណនីអ្នកគ្រប់គ្រងនោះ តើអ្នកត្រូវធ្វើដូចម្ដេច?? អ្នកអាចធ្វើការកំណត់ពាក្យសម្ងាត់ឡើងវិញ តាមរយៈ មូលដ្ឋានទិន្នន័យ (Database)។ នេះគឺជាគន្លឹះមួយទៀត ក្រៅពីការកំណត់ពាក្យសម្ងាត់ឡើងវិញ តាមរយៈ Email។
១. សូមភ្ជាប់ចូលទៅកាន់មូលដ្ឋានទិន្នន័យ Joomla! របស់អ្នក ដោយប្រើ phpMyAdmin ឬ MySQL Query Browser។
២. សូមចូលទៅកាន់តារាង “jos_users” (ឬ “បុព្វបទដើមរបស់អ្នក_users”)
៣. សូមស្វែងរកជួរណាដែលមានផ្ទុក គណនីអ្នកគ្រប់គ្រង។ តាមលំនាំដើមគឺនៅជួរទី ៦២។ ជួរនោះអ្នកនឹងឃើញមានឈ្មោះសមាជិកអ្នកគ្រង់គ្រង (admin username) និង ពាក្យសម្ងាត់ តែពាក្យសម្ងាត់នោះគឺជាអក្សរមួយដ៏វែងដែលគេបាន អ៊ីនគ្រីប ទៅជាអក្សររញ៉រញ៉ៃមើលមិនយល់ ហើយក៏ជាប្រភេទអក្សរ ដែលមិនអាចធ្វើការបកស្រាយបាន។ ហើយអក្សរទាំងនេះ បានមកពីការបម្លែង ដោយប្រើក្បួន MD5។
៤. ឧទាហរណ៍ថា ពាក្យសម្ងាត់ដែលបានអ៊ីនគ្រីបជាបែបនេះ៖ “86266ee937d97f812a8e57d22b62ee29” ។ ដូច្នេះអ្នកត្រូវប្ដូរពាក្យសម្ងាត់នេះចោល ដោយប្រើពាក្យសម្ងាត់ដែលបានអ៊ីនគ្រីបថ្មី។ សូមបើកគេហទំព័រ gtools.org/tool/md5-hash-generator/ ដើម្បីធ្វើការបម្លែងពាក្យសម្ងាត់របស់អ្នក ទៅជាពាក្យសម្ងាត់អ៊ីនគ្រីបដែលប្រើក្បួន MD5។ បន្ទាប់មកចម្លងពាក្យសម្ងាត់អ៊ីនគ្រីបថ្មី ទៅជំនួសលើពាក្យសម្ងាត់អ៊ីនគ្រីបចាស់។ បន្ទាប់មករក្សាជួរនោះទុក។
៥. បន្ទាប់មកសូមបើក http://ឈ្មោះដូមែនរបស់អ្នក/administrator ហើយសូមភ្ជាប់ចូល ជាមួយនឹងពាក្យសម្ងាត់ថ្មី (ពាក្យសម្ងាត់ថ្មីរបស់អ្នក ពេលមិនទាន់អ៊ីនគ្រីប)
៦. ក្រោយពីធ្វើបែបនេះ រួចហើយអ្នកត្រូវធ្វើការប្ដូរពាក្យសម្ងាត់ជាថ្មីម្ដងទៀត ព្រោះ Joomla! បានបន្ថែមស្រទាប់អ៊ីនគ្រីប (layer of encryption) ទៅលើពាក្យសម្ងាត់របស់អ្នក មានឈ្មោះថា SALT នៅពេលដែលអ្នកប្ដូរតាមរយៈទំព័រ Administrator។
៧. ដើម្បីប្ដូរ សូមចូលទៅកាន់៖ Site -> User Manager ហើយចុចកែប្រែលើគណនីអ្នកគ្រប់គ្រង ហើយបំពេញពាក្យសម្ងាត់ថ្មីមួយទៀត។
៨. សូមភ្ជាប់ចេញ ហើយ ភ្ជាប់ចូលឡើងវិញម្ដងទៀត ជាការស្រេច។
ប្រភពដើម៖ http://www.ehow.com/how_8481213_reset-joomla-15-admin-password.html
Comments
325 responses to “របៀបកំណត់ពាក្យសម្ងាត់គណនីអ្នកគ្រប់គ្រង Joomla! 1.5 តាមរយៈ Database”