តើអ្នកពេញចិត្តនឹង Mac OS X ដែរឬទេ? ពេលឥឡូវអ្នកមិនទាន់មានប្រើ តែអាចដំឡើងរូបរាងរបស់ Mac OS X ទៅលើ Ubuntu 11.04 របស់អ្នកបាន។ 😀 ដើម្បីដំឡើងនោះ សូមអានការណែនាំខាងក្រោមនេះ។
ជាដំបូងអ្នកត្រូវទាញយករូបរាងមួយឈ្មោះថា gekos Mac។ សូមចុចលើតំណខាងក្រោម ដើម្បីធ្វើការទាញយក៖
តម្រូវការក្នុងការដំឡើងមានដូចជា៖
- Nautilus Elementary
- កញ្ចប់រូបតំណាង FaenzeMac (Icon Pack)
- Aurora Theme
ដំឡើងរូបរាង
១. អ្នកត្រូវដំឡើង Nautilus Elementary ជាមុនសិន។ តែបើអ្នកមាន Nautilus Elementary រួចស្រេចហើយ អ្នកអាចរំលងជំហាននេះ។ ដើម្បីដំឡើងសូមប្រើពាក្យបញ្ជាខាងក្រោម៖
- sudo add-apt-repository ppa:am-monkeyd/nautilus-elementary-ppa
២. នៅពេលនេះយើងអាចដំឡើងកញ្ចប់រូបតំណាង FaenzaMac ហើយ។ ដំឡើងកញ្ចប់រូបតំណាងនេះ គឺនឹងធ្វើឲ្យ Ubuntu របស់អ្នកកាន់តែមានភាពដូចទៅនឹង Mac OS X ច្រើន ព្រោះក្នុងនោះមានផ្ទុកទៅដោយរូបតំណាង ដែលប្រើនៅក្នុង Mac OS X។ សូមចុចតំណខាងក្រោម ដើម្បីទាញយក។
បន្ទាប់មកពន្លាឯកសារនេះ ហើយចម្លងទៅដាក់ក្នុងថត .icons នៅក្នុងថត home។ .icons ជាថតកំបាំង ដូច្នេះសូមចុច Ctrl+H ដើម្បីបើកមើលថតកំបាំងទាំងនោះ។
៣. នេះជាជំហានដំឡើងរូបរាង Aurora។ ដើម្បីដំឡើង សូមប្រើពាក្យបញ្ជាខាងក្រោម៖
- sudo apt-get install aurora
- sudo apt-get install gtk2-engines-aurora
បន្ទាប់មកសូមចុច Alt+F2 ហើយវាយ gksu nautilus ហើយវាយពាក្យសម្ងាត់។ ពេលនោះអ្នកនឹងទទួលបានផ្ទាំង Nautilus មួយដែលប្រើជាគណនី root។ ហើយសូមចូលទៅកាន់ File System -> /usr/share/themes
បន្ទាប់មកទៀតសូមបើកក្នុងឯកសារ gekos Mac ដែលអ្នកបានទាញយកនោះ បន្ទាប់មកអ្នកនឹងឃើញឯកសារមួយទៀតឈ្មោះ Ambiance.tar.gz បន្ទាប់មកសូមពន្លាឯកសារនេះ ហើយចម្លងទៅដាក់ក្នុង /usr/share/themes ។ (បើមានហើយ គ្រាន់តែជំនួសលើថតចាស់ជាការស្រេច)
សូមមើលលទ្ធផលដូចខាងក្រោម។
ប្រភពដើម៖ http://digitizor.com/2011/05/28/install-mac-os-x-theme-for-ubuntu-11-04/

Comments
7 responses to “ដំឡើងរូបរាង Mac OS X ទៅលើ Ubuntu 11.04”