ការរចនារូបភាពនៅក្នុងកុំព្យូទ័របានបែងចែកជាពីរប្រភេទ គឺ Bitmap Graphic និង Vector ។ តើទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាដូចម្តេច នោះ មានដូចខាងក្រោមនេះ៖
- Bitmap គឺជាការរចនារូបភាពដោយប្រើជារូបភាពម៉ូលីគុលតូចៗជាច្រើនផ្គុំគ្នាបានជារូបភាព ដោយបានកំណត់ Resolution សិន ។ Bitmap ក្រាភិចកំណត់ជាខ្នាត Pixel ឧទារហណ៍ៈ 600px គឺជាការកំណត់នៃខ្នាតរបស់ bitmap ។ ប្រភេទឯកសារនៃ Bitmap ក្រាភិចមានដូចជា *.PSD, *.JPG, *GIF, *.TIF, និង *.BMP ។
ចំពោះកម្មវិធីសម្រាប់បង្កើត Bitmap មានដូចជា:
- Vector គឺជាការរចនារូបភាពដោយប្រើជាខ្សែកោងសំរាប់ធ្វើការគូររូបភាព ដោយផ្តល់ភាពច្បាស់ល្អជាង Bitmap ។ Vector ភាគច្រើនគេប្រើសំរាប់គូរ រូបភាពធំ ដោយវាមានរូបភាពច្បាស់ល្អ ។ ប្រភេទឯកសារនៃ Vectorក្រាភិចមានដូចជា *.EPS, *.AI, *CDR, និង *.DWG ។
ចំពោះកម្មវិធីសម្រាប់បង្កើត Vectorមានដូចជា:
- Adobe Illustrator
- Inkscape
- CorelDRAW
- AutoCad
- Adobe Flash (ក៏អាចបង្កើតជា Vector ផងដែរ)
លក្ខណៈខុសគ្នារវាង Bitmap vs Vector
ឯកសារយើងពី៖ http://www.mustek.com.tw/Class/bit_vec.html

Comments
21 responses to “Bitmap vs Vector”