អ្នកប្រហែលស្គាល់យ៉ាងច្បាស់ហើយអំពី Ms Access 2010 ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង Database ។ ពេលខ្លះអ្នកបានធ្វើវារួចហើយតែវាមាន File រញែរញៃ ដូចនេះអ្នកអាចបប្លែងកញ្ចាប់ឯកសារ Access ទៅជា application មុននឹងអ្នកកបង្កើត application ក្នុង Access 2010 អ្នកត្រូវរៀបចំ databases ជាស្រេច ដើម្បីបំប្លែង databases Access 2010 ទៅជា application សម្រាប់អោយ User សម្រាប់ប្រើប្រាស់ចុងក្រោយ។ ខាងក្រោមនេះជារបៀបក្នុងបំប្លែង File databases Access 2010 ទៅជា application ៖
របៀបធ្វើ៖
សូមចុចលើ File menu ហើយចុច Save & Publish ៖

នៅពីក្រោម Package and Distribute សូមចុច Package Solution ពេលនោះវានិងបង្ហាញផ្ទាំងខាងស្ដាំមួយទៀត Package Solution សូមចុចទីនោះដើម្បីបង្កើត

វានិងបង្ហាញផ្ទាំង package Solution Wizard សូមចុច Browse សម្រាប់រើសទីតាំងដើម្បីបង្កើត File MSI application ។ ហើយអ្នកអាចចុច Open ដើម្បីស្វែងរក ទីតាំងថ្មី របស់អ្នកហើយចុច Next to ៖

ត្រង់កន្លែងនេះសូមចុច Browseដើម្បីស្វែងរក database file ដែលអ្នកចង់បំប្លែងទៅជា Application

ត្រង់ Root install folder សូមរើសទីតាំង folder ទៅ ទីតាំងផ្សេងៗទៀត
នៅពីក្រោម Pre-installation requirements សូមជ្រើសរមួយដើម្បីស្នើកម្មវិធីបន្ថែម
នៅខាងក្រោមមួយទៀតគីកាដាក់ Short cut

ត្រង់កន្លែងនេះអ្នកអាចបន្ថែម File ចូលទៅក្នុង MSI installer និបងន្ថែមចូលក្នុង application ដែលទាក់ទងនិង database files.

វានិងបង្ហាញផ្ទាំងដូចខាងក្រោម សម្រាប់អោយអ្នកដាក់ Serial Key

ត្រង់កន្លែងនេះសម្រាប់បង្ហាញព័ត៌មានអោយយើងឃើញពេលដំឡើង

បន្ទាប់ពីបំពេញចប់ចុច Next –> Finish យើងនិងបាន File MSI installer ដូចរូប ។ យើងអាចធ្វើការសាកល្បង៖

នេះជាផ្ទាំង Install ចុច Next សម្រាប់ដំណើរការ installer steps។ សូមធ្វើការដំណើរការដំឡើងដូចខាងក្រោម៖



Comments
315 responses to “របៀបង្កើត File Access 2010 ទៅជា file Setup (Installer Package)”