កម្មវិធីបន្ថែមចំនួនពីរគឺ ClassicMenu និង Cardapio មានលក្ខណៈបង្ហាញនូវម៉ឺនុយបុរាណ (Classic Menu) ដែលមានសណ្ឋានដូចទៅនឹងម៉ឺនុយទូទៅរបស់ GNOME។ កម្មវិធីទាំងនេះ មានសារៈសំខាន់ដល់អ្នកដែលមិនពេញចិត្តនឹង Dash របស់ Unity ដែលមានសភាពយឺត។ បើលោកអ្នកពេញចិត្តនូវម៉ឺនុយបុរាណ នៅក្នុង Unity ដែលមានសណ្ឋានដូចម៉ឺនុយទូទៅរបស់ GNOME នោះ អាចប្រើកម្មវិធីទាំងពីរនេះបាន។ សូមមើលរូបមួយចំនួននៃ កម្មវិធីទាំងពីរនេះ៖
ClassicMenu
កម្មវិធីនេះបង្ហាញនូវរូបតំនាងមួយ នៅលើរបារលើ ពេលយើងចុចទៅ វានឹងទម្លាក់នូវបណ្ដាម៉ឺនុយនានា ដែលដូចទៅនឹងម៉ឺនុយរបស់ GNOME។ ហើយកម្មវិធីនេះមានលក្ខណៈសាមញ្ញណាស់។

អ្នកអាចធ្វើការទាញយកបាននៅទីនេះ៖ http://www.florian-diesch.de/software/classicmenu-indicator/
Cardapio
ចំណែកកម្មវិធីនេះវិញ វាមានសណ្ឋានមួយចំនួនស្រដៀងនឹងម៉ឺនុយរបស់ GNOME ផងដែរ, ក៏ប៉ុន្តែក្រៅពីនេះ វាក៏មាននូវលក្ខណៈពិសេសផ្សេងៗទៀតផងដែរ ដូចជារូបរាងស្អាត ហើយម្យ៉ាងទៀត យើងអាចបង្កើត Launcher ឲ្យវាមួយទៅក្នុងរបារ Unity ដើម្បីប្រើកម្មវិធីនេះ។ សូមមើលរូបខាងក្រោម៖

ដើម្បីដំឡើងកម្មវិធីនេះ អ្នកត្រូវធ្វើការដំឡើងតាមរយៈ PPA
sudo add-apt-repository ppa:cardapio-team/unstable sudo apt-get update sudo apt-get install cardapio
ម្យ៉ាងទៀត បើអ្នកចង់ឲ្យឃើញមាន Launcher របស់កម្មវិធីនេះនៅជាប់ក្នុងរបារ Unity នោះ សូមទាញយក កញ្ចប់នេះ។ បន្ទាប់មកពន្លាវាទៅដាក់ក្នុង៖ ~/.local/share/applications/ (សញ្ញា ~ មានន័យថា /home/USERNAME) ។
ប្រភពដើម៖ http://www.webupd8.org/2011/06/use-classic-menu-in-unity-classicmenu.html
Comments
6 responses to “ប្រើ ម៉ឺនុយបុរាណ នៅក្នុង Unity”