សរសេរដោយ៖ អេង វណ្ណៈ
លោកអ្នកលែងមានបញ្ហាទៀតហើយក្នុងការបង្កប់ពុម្ពអក្សរប្រភេទ .ttf ទៅក្នុងវិបសាយដោយប្រើ font-face។ នេះគឺដោយសារតែកំណែថ្មីរបស់ CSS3 ដែលជួយសម្រួលដល់កិច្ចការនេះ ។ កម្មវិធីរុករកតំបន់បណ្ដាញដែលគាំទ្រកំណែថ្មីរបស់ CSS3 នេះមានតែ Mekhala/Firefox 3.5 ប៉ុណ្ណោះ ។
របៀបប្រើប្រាស់គឺងាយស្រួលបំផុត គឺគ្រាន់តែផ្ទុកពុម្ពអក្សរដែលអ្នកចង់បង្កប់ទៅម៉ាស៊ីនបម្រើរបស់អ្នក វាជាការស្រេច ហើយបន្ថែមកូដនេះទៅក្នុងវិបសាយរបស់អ្នក ៖
@font-face {
font-family: yourFontName ;
src: url( /location/of/font/FontFileName.ttf ) format(“truetype”);
}
/* Then use it like you would any other font */
.yourFontName { font-family: yourFontName , verdana, helvetica, sans-serif;
}
ចំពោះការបង្កប់ពុម្ពអក្សរសម្រាប់កម្មវិធីរុករកបណ្ដាញផ្សេងទៀត សូមមើលកូដខាងក្រោម ៖
/* IE6/7/8 – Must be first */
@font-face {
font-family: yourFontName ;
src: url( /location/of/font/FontFileName.eot );
}
/* FFx3.5/Safari/Op10 – Next */
@font-face {
font-family: yourFontName ;
src: url( /location/of/font/FontFileName.ttf ) format(“truetype”);
}
/* THEN use like you would any other font */
.yourFontName { font-family: yourFontName , verdana, helvetica, sans-serif;
}
សូមរីករាយជាមួយបច្ចេកវិទ្យាថ្មីរបស់ CSS3 នេះ ។
ប្រភពដើម៖ ដោយសារតែគេហទំព័រ iKhmer.info នឹងត្រូវផ្លាស់ប្ដូររូបរាង និងប្រព័ន្ធទាំងមូលនោះ ដូច្នេះលោក អេង វណ្ណៈ បានស្នើឲ្យខ្ញុំយកអត្ថបទពីទីនោះ មកដាក់ក្នុងទីនេះ ដើម្បីទុកជាអត្ថបទយោងនិងមានប្រយោជន៍ ទៅថ្ងៃខាងមុខ។
Comments
265 responses to “បង្កប់ពុម្ពអក្សរជាមួយ CSS3”