Directory Opus 10.0 គឺជាកម្មវិធីថ្មីមួយសម្រាប់រុករកទិន្នន័យ (Explorer) បានយ៉ាងស្រួលដោយមាន Tab ច្រើន, ហើយគ្រាន់តែចុចពីរលើ Desktop កម្មវិធីនេះនឹងបើកភ្លាមតែម្តង ។ កម្មវិធីនេះអាចប្រើតែមួយ Microsoft Windows ប៉ុណ្ណោះដែលមាន 32bit និង 64bit ។
តើអ្នកមានអារម្មណ៍ថាប្រើប្រាស់ Windows Explorer បានតែមួយ Tab ទេ? ដើម្បីប្រើប្រាស់ Windows Explorer បានច្រើន Tag នោះគឺ Directory Opus អាចជួយបានដោយវាអាចយកប្រើជំនួស Windows Explorer ដោយមានលក្ខណៈពិសេស និងមុខងារជាច្រើនសម្រាប់ប្រើប្រាស់ផងដែរ ។
លក្ខណៈថ្មីៗនៃ Directory Opus 10.0
- មាន Tag ច្រើនដោយបង្ហាញជា Tree Display

- បង្កើតថតដាក់ឯកសារជា Tab ដែលយើងអាចបង្កើត Folder បានយ៉ាងឆាប់រហ័ស
- យើងអាចច្រោះ,តំរៀប, ដាក់ជាក្រុម និងស្វែងរកថតឯកសាររបស់អ្នកបានយ៉ាងលឿន
- អាចគាំទ្រ FTP, Zip, 7zip, RAR និងកម្មវិធីខ្ជប់ជាច្រើនទៀត
- អាចបង្ហាញជាមុននៅលើឯកសាររូបភាព និងឯកសារផ្សេងៗទៀត
- អាចកែឈ្មោះឯកសារ និង កែប្រែឯកសារបានយ៉ាងស្រួល
- អាចគាំទ្រសម្រាប់ដុតស៊ីឌី និង ឌីវីឌី
- ចម្លងឯកសារមានល្បឿនលឿនជាងជំនាន់មុខ
- អាចប្តូររូបរាងបាន theme អាចទាញយកពីគេហទំព័របស់ Directory Opus
- ផ្តល់លក្ខណៈថ្មី Jump lists ដូចនឹងលក្ខណៈ Windows 7
- ចង់ចាំទីតាំងដែលបានបើកពីមុន
- រូបរាងស្រស់ស្អាតជាងមុន និងស្រួលប្រើប្រាស់
- និងមានលក្ខណៈជាច្រើនទៀត


Comments
5 responses to “លក្ខណៈថ្មីៗនៃកម្មវិធី Directory Opus 10.0”