ការប្រកួតប្រជែងរបស់ Server Side Script មានច្រើនដូចជា Perl, CGI Microsoft ASP.NET, Java Server Page (JSP) and ColdFusion។ ប៉ុនែ្ត PHP មានសមត្ថភាព និងចំណុចល្អជាច្រើនដែលអ្នកអភិវឌ្ឍន៍គេហទំព័រតែងតែយក PHP មកប្រើប្រាស់ដែលមានដូចខាងក្រោម
– ប្រសិទ្ធភាពខ្ពស់ (Performance): PHP មានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍន៍គេហទំព័រជាលក្ខណៈ Dynamic Website
– ការភ្ជាប់ទៅកាន់ Database (Database Integration): PHP អាចភ្ជាប់ទៅកាន់ Database ជាច្រើន (MySQL, PostgreSQL, mSQL, Oracle, MS-SQL, FilePro, Interbase, …)
– ភ្ជាប់ជាមួយ Libraries ស្រាប់ (Built-in Libraries): ព្រោះតែ PHP អភិវឌ្ឍន៍ សំរាប់រចនាគេហទំព័រ វាបានផ្តល់នូវ Function ដែលមានស្រាប់ ជាច្រើន សំរាប់អភិវឌ្ឍន៍គេហទំព័រ ដូចជា ផ្ញើសារអេឡិចត្រូនិច (Send E-mail) ធ្វើការ ជាមួយ Cookie។
– តម្លៃ (Cost): ភាគច្រើននៃ Server Scripts ត្រូវការចំណាយថវិកាសំរាប់ ប្រើបា្រស់ ប៉ុនែ្តចំពោះ PHP គឺមិនចាំបាច់ចំណាយថវិកាទេ ហើយអាច ទាញយក (Download) ដោយសេរីពីគេហទំព័រ http://www.php.net។
– ងាយស្រួលសិក្សា (Ease of Learning): Syntax របស់ PHP មានលក្ខណៈ
ស្រដៀងនិង Programming Language ដទៃទៀតដូចជា C និង Perl
– ផ្តល់លក្ខណៈ Object-Oriented Support (Object-Oriented Support): PHP ជំនាន់ទី៥ បានផ្តល់លក្ខណៈជា Object-Oriented features។
– ដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការ (Cross-Platform Compatibility): PHP អាច Support គ្រប់ប្រព័ន្ធប្រតិបត្តិការ
– ប្រភពកូដ (Source Code): អាចបន្ថែមកូដដោយឥតគិតថ្លៃ ហើយយើងអាច ស្វែងរកប្រភពកូដ (Source Code) ពីអ៊ិនធឺណិត
– ល្បឿន (Speed): នៅពេល Execute PHP មានល្បឿនលឿន
– ភាពឋិតថេរ (Stability): PHP មានភាពលំនឹងល្អ ។
– សរសេរភ្ជាប់នៅក្នុង HTML (HTML Embeddedness): HTML អនុញ្ញាតអោយ PHP សរសេរជាមួយ HTML បាន។
PHP អាចបន្ថែមនូវកូដដែលបង្កើតឡើងដោយ What You See Is What You Get (WYSIWYG) Edition ដែលផ្តល់ភាពងាយស្រួលក្នុងការបង្កើត។
Comments
7 responses to “ហេតុអ្វីយើងត្រូវសិក្សាភាសា PHP ?”