
Nautilus គឺជាកម្មវិធីគ្រប់គ្រងថតឯកសារ មួយយ៉ាងសំខាន់សម្រាប់ប្រើនៅលើ Linux Distribution ដែលជ្រើសរើសយក GNOME ធ្វើជារូបរាងអេក្រង់ខាងមុខលំនាំដើម (Default Desktop Environment) ដូចជា៖ Ubuntu, moonOS, Fedora….។ តែការលក្ខណៈរបស់វាមិនទាន់មានភាពពេញលេញឡើយ។ តួយ៉ាងដូចជាការបម្លែងរូបភាពច្រើនក្នុងពេលតែមួយជាដើម, នៅក្នុង Windows យើងអាចធ្វើការបម្លែងបានយ៉ាងងាយស្រួល នៅក្នុង Windows Explorer ក្រោយពេលដំឡើងរួច។ តែសម្រាប់ Nautilus វិញយើងត្រូវការដំឡើង Script មួយផងដែរ សម្រាប់បម្លែងរូបច្រើនក្នុងពេលតែមួយ។ ហើយ Script នេះពិតជាប្រយោជន៍ច្រើនមែន។ ដូច្នេះដើម្បីកុំឲ្យចាំយូរ សូមអនុវត្តតាមខាងក្រោម៖
១. សូមបើកស្ថានីយបញ្ជា (Terminal) ហើយវាយពាក្យបញ្ជា៖
sudo apt-get install nautilus-image-converter
២. បន្ទាប់មកសូវភ្ជាប់ចេញ (Logout)
៣. នៅពេលអ្នកចូលមកម្ដងទៀត សូមបើក Nautilus ហើយចុចចង្អុលស្ដាំលើរូបណាមួយនោះអ្នកនឹងទទួលបានជម្រើសថ្មីចំនួនពីរទៀតគឺ
- Resize Images
- Rotate Images
នៅពេលនេះអ្នកអាចធ្វើការប្ដូរទំហំរូបភាពបានច្រើនក្នុងពេលតែមួយហើយ 🙂
Comments
5 responses to “Script សម្រាប់បម្លែងរូបភាពនៅក្នុង Nautilus”