ដើម្បីត្រួតនិពិត្យមើល IP Address វ៉ិបសាយណាមួយ នៅក្នុង Windows 7 នោះ យើងអាចប្រើវាយ Command-line នៅក្នុង Command Prompt ។
មុននឹងត្រួតនិពិត្យមើល IP Address យើងត្រូវយល់ដឹងថាតើអ្វីជា IP Address ជាមុនសិន ។
តើអ្វីជា IP Address ?
IP Address មកពី Internet Protocol សម្រាប់កំណត់នៅក្នុងកុំព្បួទ័រដើម្បីអាចធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ។ IP Address ត្រូវបានគេបែងចែក ចេញជាពីរផ្នែកផ្សេងគ្នាពី Private IP Address និង Public IP Address ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័រនីមួយៗ ពីព្រោះ IP Address មួយគឺជាលេខសម្គាល់សម្រាប់ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងដែរ ។
Private IP Address គឺជា IP Address ត្រូវបានប្រើសម្រាប់តែ នៅក្នុង Local Area Network តែប៉ុណ្ណោះ ដែលមាន IP Address ដូចជាៈ
- ចាប់ពីលេខ 10.0.0.0 ដល់ 10.255.255.255 ស្ថិតនៅក្នុង Class A
- ចាប់ពីលេខ 172.16.0.0 ដល់ 172.31.255.255 ស្ថិតនៅក្នុង Class B
- ចាប់ពីលេខ 192.168.0.0 ដល់ 192.168.255.255 ស្ថិតនៅក្នុង Class C
ចំណែកឯ Public IP Address គឺជា IP Address ប្រើសម្រាប់កុំព្យូទ័រទាំងឡាយណាដែលមានភ្ជាប់អ៊ិនធើណេតតែប៉ុណ្ណោះ ជានិច្ចជាកាលត្រូវបាន ផ្តល់ឲ្យ ដោយ ISP (Internet Server Provider) ក្រុមហ៊ុនផ្តល់សេវកម្មអ៊ិនធើណេត ។
IP Address បានបែកចែកជា ពីរជំនាន់គឺ IP Address ជំនាន់ 4 និង IP Address ជំនាន់ 6 ។ ឥឡូវនេះយើងកំពុងប្រើប្រាស់ IP Address ជំនាន់ 4 រីឯ IP Address ជំនាន់ 6 មិនទាន់ប្រើប្រាស់ទូលំទូលាយនោះទេ។
ដើម្បីមើល IP Address របស់ Google សូមចូល Command-prompt
ចុច Start => Run => cmd
រួចវាយ nslookup google.com
សូមមើលលទ្ធផល
បញ្ជាក់ៈ យើងក៏អាចប្រើ nslookup ជាមួយគេហទំព័រផ្សេងដែរ ។


