![]()
ជាទូទៅនៅពេលយើងបន្ថែមគ្រោងក្ដារចុច (Keyboard Layout) នៅក្នុង Ubuntu នោះយើងនឹងឃើញមានអក្សរនៅក្នុងរបារម៉ឺនុយខាងលើ។ ថ្ងៃនេះខ្ញុំសូមនាំមកជូននូវគន្លឹះថ្មីដើម្បីជំនួសអក្សរ ដោយយករូបទង់ជាតិមកដាក់វិញ។ វិធីនេះស្រួលធ្វើទេ ហើយចំណាយពេលមិនយូរឡើយ។
១. ជាដំបូងសូមទាញយករូបទាំងពីខាងក្រោមនេះ៖
២. សូមចម្លងរូបទាំងពីរនេះទៅក្នុង /usr/share/pixmaps ។ បើអ្នកមិនប្រើជាគណនីមេទេ នោះអ្នកនឹងមិនអាចចម្លងចូលបានឡើយ។ ដូច្នេះសូមចុច Alt + F2 រួចវាយ gksu nautilus បន្ទាប់មកវាយពាក្យសម្ងាត់។ អ្នកនឹងទទួលបានផ្ទាំងកម្មវិធីគ្រប់គ្រងឯកសារថ្មីមួយដែលមានសិទ្ធិជាគណនីមេ ហើយសូមចូលតាមទីតាំងដូចបង្ហាញខាងដើមនោះ។
៣. បន្ទាប់ពីចម្លងចូលរួចហើយសូមបើក Applications>System Tools>Configuration Editor ។ បើអ្នកមិនឃើញ Configuration Editor ទេ សូមចុចខាងស្ដាំនៅលើម៉ឺនុយ ហើយរើសយក Edit Menus បន្ទាប់មកសូមរកមើលផ្នែក System Tools រួចធីកយក Configuration Editor ។ នៅពេលនោះអ្នកនឹងឃើញនៅក្នុងម៉ឺនុយហើយ។
៤. បន្ទាប់ពីបើករួចហើយសូមចូលទៅកាន់ /desktop/gnome/peripherals/keyboard/indicator ។ បន្ទាប់មកមើលទៅខាងស្ដាំហើយធីកយក showFlags ។
៥. បន្ទាប់មកសូម ភ្ជាប់ចេញ(Logout) បន្ទាប់ចូលវិញ នោះអ្នកនឹងឃើញទៅជារូបទង់ជាតិហើយ។ 🙂 បើអ្នកមិនចង់ Logout ទេ, គ្រាន់តែចូលទៅលុបគ្រោងក្ដារចុច (Keyboard Layout) មួយសិនទៅ ហើយបន្ថែមឡើងវិញ នោះនឹងឃើញរូបទង់ជាតិដែរហើយ។
Comments
5 responses to “ធ្វើឲ្យកន្លែងបង្ហាញ ឈ្មោះគ្រោងក្ដារចុច នៅក្នុង Ubuntu ជំនួសទៅដោយ រូបទង់ជាតិ”