មកដល់ថ្ងៃនេះ គេហទំព័រ IT4Ug.net មានអាយុប្រមាណ៤ខែមកហើយ។ មានអត្ថបទដែលបានផ្សាយជិត២៨០អត្ថបទ។ ចំណែកឯការចូលអានវិញមានការកើនឡើងគួរឲ្យកត់សម្គាល់ កាលពីថ្ងៃទី២៣ មានចំនួន១២៧៤ដង (ស្ថិតិផ្លូវការ)។ ដូច្នេះគេហទំព័រយើងខ្ញុំក៏កំពុងតែមានការរីកចម្រើនលូតលាស់ទៅមុខផងដែរ ក៏ប៉ុន្តែភាពចម្រើនទៅមុខនោះមានពីរគឺ កំហុស និង ជោគជ័យ។ ដូច្នេះវត្ថុពីរនេះ គឺតែងតែមានជានិច្ចមិនខ្វះឡើយ។ កាលពីថ្ងៃទី២៣ វិទ្យុអូស្ត្រាលីបានធ្វើការសម្ភាសអំពីគេហទំព័រ IT4Ug.net (សូមស្ដាប់នៅទីនេះ) ដែលជាភាពជោគជ័យមួយរបស់យើងខ្ញុំ។
ដូចខ្ញុំនិយាយខាងលើនេះហើយកិច្ចការមួយ តែងតែមាន កំហុស និង ជោគជ័យ។ ខាងក្រោមនេះគឺជាសំនួរដែលយើងខ្ញុំ ចង់ឲ្យអ្នកជួយឆ្លើយដើម្បីឲ្យយើងខ្ញុំទទួលបានការរិះគន់ក្នុងន័យស្ថាបនា និង ធ្វើឲ្យគេហទំព័រនេះកាន់តែមានភាពប្រសើរឡើង។
- តើការសរសេរអត្ថបទរបស់យើងខ្ញុំ យ៉ាងម៉េចដែរ?
- តើអត្ថបទដែលកំពុងមានបច្ចុប្បន្ននេះ មានកង្វះខាតដែរឬទេ? បើមាន សូមផ្ដល់ចំណងជើងអត្ថបទនោះ។
- ពេលអ្នកបើកគេហទំព័រម្ដងៗ ចំណាយពេលយូរដែរឬទេ?
- តើអ្នកគិតថា គេហទំព័រនេះគួរតែបន្ថែមអ្វីខ្លះដែរ?
- គំនិតផ្សេងៗរបស់អ្នក
សំនួរទាំង៥ខាងលើនេះ សូមលោកអ្នកជួយឆ្លើយដោយប្រើការដាក់មតិតាម Facebook ឬ តាមប្រអប់មតិនៅខាងក្រោមនោះក៏បាន។ ការរិះគន់ក្នុងន័យស្ថាបនារបស់អ្នក នឹងជួយឲ្យយើងខ្ញុំមានគំនិតច្រើនក្នុងការជម្រុញនិងធ្វើឲ្យគេហទំព័រមួយនេះកាន់តែមានភាពប្រសើរឡើងទៅថ្ងៃមុខ។
សូមអរគុណ,
ទេព សុវិចិត្រ, អ្នកគ្រប់គ្រងគេហទំព័រ។ ៚
Comments
301 responses to “តើអ្នកមានមតិរិះគន់ដែរឬទេ?”