ផ្ទាំងត្រួតពិនិត្យ Control Panel ពិតជាសំខាន់ណាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Windows។ ខាងក្រោមនេះជាធាតុសំខាន់ៗរបស់ Control Panel នៅក្នុង Windows 7 ៖
- System and Security Category
System and Security Category ជាផ្នែកទី១ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការធ្វើការងារក្នុង system administrative និង security។ - Network and Internet Category
Network and Internet category ជាផ្នែកទី២ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការធ្វើការងារក្នុង network change settings ការកំណត់ sharing files ការកំណតរចនាសម្ព័ន្ធ Internet connections និងផ្សេងៗទៀត។ - Hardware and Sound Category
Hardware and Sound category ជាផ្នែកទី៣ របស់ Control Panel ដែលភ្ជាប់ជាមួយឧបករណ៍ទាំងអស់រួមមានការលុប ការបន្ថែម printers និងផ្នែកទន់ថ្មីៗ ផ្សេងៗទៀត ការផ្លាសប្ដូរប្រព័ន្ធសម្លែង កំណត់រចនាសម្ព័ន្ធ AutoPlay គ្រប់គ្រង power ការ update drivers និងផ្សេងៗទៀត។ - Programs Category
Programs category ជាផ្នែកទី៤ របស់ Control Panel ជាផ្នែកអោយអ្នកធ្វើការលុប ការកែប្រែ គ្រប់គ្រង កម្មវិធីផ្សេងៗដែលបានក្នុងកុំព្យូទ័រអ្នក - User Accounts and Family Safety Category
User Accounts and Family Safety category ជាផ្នែកទី៥ របស់ Control Panel ជាផ្នែកអោយអ្នកគ្រប់គ្រងអ្នកប្រើប្រាស់ ( user account ) ការកំណត់ផ្សេងៗដូចជា passwords ការដំឡើង parental controls និងការគ្រប់គ្រងការប្រើប្រាស់ផ្សេងរបស់អ្នកប្រើ (User) ។ - Appearance and Personalization Category
Appearance and Personalization category ជាផ្នែកទី៦ របស់ Control Panel ជាផ្នែកសម្រាប់ការកំណត់ តុបតែង ការផ្លាស់ប្ដូរ រូបរាង appearance themes និង screen savers នៅលើ desktop ព្រមទាំង Start menu ឬក៏ Task bar និងផ្នែកផ្សេងៗទៀត។ - Clock, Language, and Region Category
Clock, Language, and Region category ជាផ្នែកទី៧ របស់ Control Panel សម្រាប់ផ្លាស់ប្ដូរកាលបរិច្ឆេទ ភាសា លេខ រូបបីយប័ណ្ឌ និងផ្នែកផ្សេងទៀត ក្នុងកុំព្យូទ័រអ្នក ។ - Ease of Access Category
Ease of Access category ជាផ្នែកទី៨ របស់ Control Panel សម្រាប់សម្រាប់ការកែប្រែ និងកំណត់ផ្នែកផ្សេងៗនៅក្នុងកំព្យូទ័រអ្នក ដូចលក្ខណស្រួល ផ្សេង ក្នុងការប្រើប្រាស់ Windows និងលក្ខណផ្សេងៗរបស់ Windows 7 ផងដែរ។

Comments
254 responses to “អំពីផ្ទាំងត្រួតពិត្យ Windows 7 (Control Panel)”