hMailServer គឺជាកម្មវិធីសម្រាប់ធ្វើឲ្យអាចមានការផ្ញើអ៊ីមែលបាននៅក្នុង localhost។ ក្នុងការផ្ញើអ៊ីម៉ែលតែងតែងត្រូវការ Protocol ពីរ ដូចខាងក្រោម៖
- POP3 មកពីពាក្យថា Post Office Protocol Version 3 ជាសេវាកម្មមួយ ដែលប្រើនូវ Protocol ប្រភេទ POP3 ដើម្បីទទួលយកសំបុត្រដែលបាន រក្សាទុកក្នុងម៉ាស៊ីន Mail Server មកអានហើយវាមាន Port ស្មើនឹង 110 ។
- SMTP មកពីពាក្យថា Simple Mail Transfer Protocol ជាសេវាកម្មមួយដែលប្រើនូវ Protocol ប្រភេទ SMTP សម្រាប់បញ្ជូនសំបុត្រទៅកាន់ Mail Server ឬក៏អ៊ិនធើណេត ហើយវាមាន Port ស្មើនឹង 25 ។ ហេតុអ្វីចាំបាច់បង្កើត Mail Server ?ការបង្កើត Mail Server គឺមានសារៈប្រយោជន៍ ដូចជា គ្រប់គ្រងម៉ាស៊ីនកូនទាំងអស់នៅក្នុងប្រព័ន្ធ Network អាំចផ្ញើអ៊ីម៉ែលទំនាក់ទំនងគ្នាទៅវិញទៅមក បានយ៉ាងងាយស្រួលទៀតផង ជាពិសេសទោះបីជាមិនមានអ៊ិនធើណេតក៏ដោយ ក៏អាចផ្ញើអ៊ីម៉ែលទៅកាន់មនុស្សដទៃទៀតនៅលើប្រព័ន្ធអ៊ិនធើណេតបានផងដែរ។
ស្វែងយល់លម្អិតសូមចូលទៅកាន់ ស្វែងយល់ពី Mail Server និង Mail Client
hmailserver គឺជាកម្មវិធីផ្តល់ដោយឥតគិតថ្លៃសម្រាប់ e-mail server នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ។ កម្មវិធីនេះត្រូវបានប្រើដោយ ISP (Internet service provider) ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណេត, ក្រុមហ៊ុន, រដ្ឋាភិបាល, សាលារៀន ។ល។
កម្មវិធីនេះស្គាល់ e-mail protocols (IMAP, SMTP និង POP3) និងអាចប្រើប្រាស់ជា web mail systems ។ ជាពិសេសវាអាចប្រើប្រាស់ដោយពុំចាំបាច់ត្រូវការអ៊ិនធើណេត និងអាចភ្ជាប់ទៅ Active Directory ផងដែរ ។ hmailserver ប្រើប្រាស់ Database server សម្រាប់ជា data storage ដូចជា MySQL, Microsoft SQL Server ឬ PostgreSQL ។
hmailserver មានតួនាទីបង្កើត Domain name ឈ្មោះនៃ Email និងគ្រប់គ្រងអ្នកប្រើប្រាស់ផងដែរ ។
បញ្ជាក់ៈ កម្មវិធីនេះ ភាគច្រើនប្រើប្រាស់សម្រាប់ធ្វើការផ្ញើ Email ដោយសរសេរកូដ PHP ដោយប្រើនៅក្នុង localhost ដោយពុំចាំបាច់ត្រូវការអ៊ិនធើណេតឡើយ ។
របៀបដំឡើងកម្មវិធី hmailserver
សន្មតថាលោកអ្នកបានទាញយកកម្មវិធីនេះរួចហើយ ចុចពីរដងលើឯកសារដែលបានទាញយកនោះ
វានឹងបង្ហាញផ្ទាំងដូចខាងក្រោមនេះ
បន្ទាប់មកចុច Next

ជ្រើសរើស I accept the agreement
រួចចុច Next

សូមជ្រើសរើសទីកន្លែងសម្រាប់ដំឡើង ឧទាហរណ៍ៈ C:\Program Files\hMailServer
បន្តមកទៀតចុច Next
ជាបន្តទៀតចុះ Next
ហើយចុច Next រួចចុច Next ម្តងទៀតហើយចុច Next Install
ចុងបញ្ចប់ត្រូវដាក់ពាក្យសម្ងាត់ អោយបាន៦តួអក្សរដូចខាងក្រោមនេះ
រួចចុច Next ហើយចុច Finish ជាការស្រេច ។
សូមរង់ចាំអាន របៀបប្រើប្រាស់កម្មវិធីនេះនូវមេរៀនបន្ត ។ សូមអរគុណសម្រាប់ការគាំទ្រ !





Comments
7 responses to “ផ្ញើអ៊ីមែលក្នុង localhost ជាមួយ hMailServer”