អ្នកប្រើប្រាស់ Ubuntu ជាច្រើនកំពុងព្យាយាមដំណើរការហ្គេមល្បីៗ, ដូចជា ហ្គេម Angry Bird ដោយប្រើតាម Wine ។ Wine គឺជាកម្មវិធីមួយ ដែលផ្ដល់ compatibility layer អនុញ្ញាត អ្នកប្រើប្រាស់ Linux ដំឡើងកម្មវិធីរបស់ Windows ដំណើរការបានលើ Linux។ Wine គឺមិនមែនជាវត្ថុដែលល្អ វិសេសនោះទេ។ យើងមិនអាចគិតថា គ្រប់កម្មវិធីទាំងអស់របស់ Windows អាចដំណើរការ បានស្រុងលើ Wine ហើយ។
Angry Birds គឺពិតជាហ្គេម ដែលទទួលបាន ការនិយមច្រើនលើសលប់មែន ព្រោះមិន ថាចេញវគ្គថ្មីប៉ុន្មានវគ្គនោះទេវានៅតែទទួលបានការនិយម ដដែល។ ថ្មីៗនេះក្រុមហ៊ុន Rovio ជាអ្នកផលិតហ្គេម Angry Birds បានបង្ហើបប្រាប់ថា ខាងក្រុមហ៊ុននឹងធ្វើការ Upgrade ហ្គេម Angry Birds Rio ទៅជាវគ្គថ្មី ដោយ ដាក់ឈ្មោះថា Carnival។ បន្ថែមពីលើនេះ ខាងក្រុមហ៊ុនបានបង្ហាញឈុតខ្លីៗទាក់ទងនឹងហ្គេម Angry Birds Rio “Carnival” នេះ ឲ្យប្រិយមិត្តហ្គេមបានឃើញផងដែរ។ ដោយនៅក្នុងវគ្គថ្មីនេះ ពួក Angry Birds ត្រូវតស៊ូជាមួយហ្វូងស្វា ដែលជាសត្រូវដ៏កំណាចរបស់ខ្លួន ដោយឆ្លងកាត់តាមដំណាក់ កាលជាច្រើន រហូតដល់ 15 វគ្គ និងអាចស៊ីផ្លែល្ហុង ដើម្បីសន្សំពិន្ទុបានថែមទៀតផង។ ចំពោះ កាលបរិច្ឆេទសំរាប់ការអាប់ដេតហ្គេម Angry Birds Rio “Carrival” នេះ នៅមិនទាន់ដឹងថ្ងៃកំណត់ ច្បាស់លាស់នៅឡើយ។ ហ្គេមនេះ កំពុងនិយមពីសំណាក់អ្នកលេងហ្គេមនៅលើ Windows, Andriod, iPhone, iPad ។ល។
ដើម្បីលេងហ្គេម Angry Bird បាន យើងត្រូវដំឡើង Wine ជាមុនសិន
ដំបូងបើក Terminal រួចវា
sudo apt-add-repository ppa:ubuntu-wine/ppa sudo apt-get update sudo apt-get install wine1.3
ក្រោយពីដំឡើង Wine រួចមក ទាញយក AngryBirds.tar.gz ដោយប្រើតាម Terminal ដោយសរសេរ command ដូចខាងក្រោម
wget http://dl.dropbox.com/u/964512/lffl/AngryBirds.tar.gz
បញ្ជាក់ៈ ទំហំនៃហ្គេមនេះគឺ ៣៧.២MB
ក្រោយទាញយករួចមក ទីតាំងរបស់វានៅក្នុង Home Folder
បន្ទាប់ទៀត ពន្លាតឯកសារនោះ ដោយសរសេរ command ដូចខាងក្រោម
tar zxvf AngryBirds.tar.gz
ក្រោយពីពន្លាតរួចមក ចូលទៅកាន់ថតឯកសារ AngryBirds រួចចុចកណ្តុរស្តាំលើឯកសារ AngryBirds.exe យក Properties
រួចជ្រើសរើស Open With ហើយរើសយក Wine Window Programs Loader
ដូចរូបខាងក្រោមនេះ
ប្រសិនមានបញ្ហាទំហំអេក្រង់, សូមទៅកាន់ Configure Wine -> Graphic សូមចុចយក Emulate Virtual Desktop
ដូចរូបភាពខាងក្រោមនេះ
ប្រភពឯកសារ




Comments
282 responses to “លេងហ្គេម Angry Birds នៅក្នុង Ubuntu ដោយប្រើ Wine”