
DoudouLinux (ឌូឌូ) គឺជាប្រព័ន្ធប្រតិបត្តិការលីនុចដែលបង្កើតឡើងសម្រាប់ក្មេងៗ។ ជាមួយនឹង ឌូឌូលីនុច ផ្តល់ភាពងាយស្រួលសម្រាប់ក្មេងដែលចាប់ផ្តើមរៀនកុំព្យូទ័រដំបូង ។ ឌូឌូគឺជាគម្រោងកំណែទី ១ ដែលកូដរបស់វាមានឈ្មោះថា “Gondwana” ដែលមានភ្ជាប់មកជាមួយ កម្មវិធីនានា សម្រាប់ក្មេងចាប់ពីអាយុ២ឆ្នាំរហូតដល់១២ឆ្នាំ ដែលអនុញ្ញាតអោយពួកគេរៀន និងលេងហ្គេមកម្សាន្ត ដោយពុំចាំបាច់អោយឪពុកម្តាយឃ្លាំមើលជាញឹកញាប់ឡើយ។ ឌូឌូលីនុច ក៏មាននូវលក្ខណៈពិសេសមួយទៀត ដែលអាចឲ្យកូនៗរបស់អ្នក ជៀសផុតពីគេហទំព័រមិនសមគួរ មួយចំនួនផងដែរ។
ប្រភេទកម្មវិធីដែលមាននៅក្នុង DoudouLinux
ប្រភេទកម្មវិធីដែលមានភ្ជាប់មកជាមួយស្រាប់នោះ មានដូចជា៖
- ការសិក្សាអប់រំ៖ ជាកម្មវិធបង្រៀនដល់ក្មេងៗ ប្រកបទៅដោយភាពសប្បាយរីករាយ
- ការសកម្សាន្ត៖ មានកម្មវិធីលេងកម្សាន្តនានា
- កិច្ចការ៖ ការសរសេរអត្ថបទ, គណិតវិទ្យា, ការទំនាក់ទំនង, ។ល។
- ពហុកម្សាន្ត៖ ស្ដាប់ចម្រៀង, មើលវីដេអូ, បង្កើតតន្ត្រី, បង្កើតគំនូវជីវចល…
ឌូឌូ ក៏បានបង្កើតឡើងឲ្យមានភាពងាយស្រួលដល់ឪពុកម្ដាយដែរ។ អ្នកអាចប្រើឌូឌូបានតាមរយៈ CD ឬ Flash ដោយមិនបាច់ដំឡើងនៅក្នុងម៉ាស៊ីនរបស់អ្នកឡើយ។ ម្យ៉ាងទៀតឌូឌូ ត្រូវបានដាក់ឲ្យទាញយកទៅប្រើដោយឥតគិតថ្លៃដែរ។ DoudouLinux មិនមាន malware ដូចជា មេរោគ, worm, trojan ឡើយ។ បើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពី ឌូឌូលីនុច សូមចូលទៅកាន់ http://www.doudoulinux.org ។
ទាញយក DoudouLinux
ខាងក្រោមនេះគឺជាទិដ្ឋភាពនៃប្រព័ន្ធប្រតិបត្តិការ Doudou



Comments
356 responses to “DoudouLinux លីនុចសម្រាប់ក្មេងៗ”