សម្រាប់អ្នក Design ការស្វែងរក Logo ឬស្លាកសំគាល់ក្រុមហ៊ុន (Brand Name) ណាមួយដើម្បីដាក់ក្នុង Artwork របស់ខ្លួនពិតជាមានការពិបាកខ្លះ ព្រោះថា Logo ដែលគេយកមកធ្វើអាចមានទំហំតូច ហើយនៅពេលបោះពុម្ពចេញជារូបរាង គឺមានគុណភាពមិនច្បាស់ មិនស្អាតដូចអ្វីដែលខ្លួនចង់បាន។
ចំពោះ Logo ដែលមានគុណភាពល្អគឺ Logo ដែលមានទំហំធំ ឬជាឯកសាររូប ដែលអាចពង្រីកបានដោយមិនខូចគុណភាព (Resolution) មានដូចជាឯកសារ EPS, AI, CDR… ជាដើម។
ឥឡូវនេះលោកអ្នកមិនបាច់បារម្ភជាមួយបញ្ហានេះទៀតឡើយ ព្រោះលោកអ្នកអាចស្វែងរក Logo និងស្លាកសញ្ញាផ្សេងៗ ឬទង់ជាតិប្រទេសផ្សេងៗជាឯកសារ EPS, AI, CDR … នៅជុំវិញពិភពលោកដោយងាយស្រួល តាមរយៈគេហទំព័រ www.seeklogo.com ។
ឧទាហរណ៍ថាអ្នកចង់បាន Logo ធនាគារ អេស៊ីលីដា (ACLEDA LOGO BANK) ឬ ទង់ជាតិប្រទេសកម្ពុជា សម្រាប់ដាក់ក្នុង Artwork របស់អ្នក។ បើអ្នករកតាម Google គឺអាចរកបានយ៉ាងងាយតែគុណភាពរូបភាពពិតជាមិនសូវល្អដូចអ្វីដែលអ្នកចង់បានឡើយ តែបើអ្នកស្វែងរក Logo នេះតាមគេហទំព័រ www.seeklogo.com នោះអ្នកនឹងទទួលបាន Logo នេះជា AI, EPS File យ៉ាងងាយ។

សង្ឃឹមថាគេហទំព័រនេះនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ។
អត្ថបទសរសេរដោយ គឹម ចាន់, គាត់បានផ្ញើមក IT4Ug.net ដើម្បីឲ្យជួយផ្សព្វផ្សាយ។
កែសម្រួលដោយ ទេព សុវិចិត្រ
Comments
272 responses to “ស្វែងរក Logo, ទង់ជាតិ, ស្លាកសញ្ញា ជាឯកសារ EPS, AI, CDR តាមរយៈ seeklogo”