
នេះជាព័ត៌មានថ្មីៗ ជាមួយភាពដ៏ស្រស់ស្អាតនៃទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows® 7 ។ អ្នកប្រហែលធ្លាប់តែឃើញ ទូរស័ព្ទដែលដំណើរការ Windows Phone 7 ប៉ុណ្ណោះ។ តែពេលនេះ Fujitsu ដែលបានបង្កើតសហប្រតិបត្តិការជាមួយ DoCoMo ហើយគេដាក់ឈ្មោះទូរស័ព្ទនេះថា F-07C ។ អ្វីដែលកាន់តែពិសេសនោះ ទូរស័ព្ទម៉ាកនេះ អាចប្រើបានពីរជម្រើសគឺ៖ Mobile Phone mode និង Windows® 7 mode ដែលអ្នកអាចធ្វើការផ្លាស់ប្ដូរជម្រើសទាំងពីរនេះ ដោយគ្រាន់តែចុចលើប៊ូតុងតែមួយប៉ុណ្ណោះ។

វាជាគំនិតដ៏សំបើម ក្រោមការគ្រប់គ្រងបច្ចេកវិទ្យាទូរសព្ទនេះ Fujitsu claims បង្ហាញប្រាប់ពីភពលោកពី PC ដ៏តូចមួយនេះ។ ទូរស័ព្ទនេះត្រូវបាន ភ្ជាប់មកជាមួយនឹងលក្ខណៈដំបូងៗនៃ PC , មានបញ្ចូលនូវអាជ្ញាប័ណ្ណ Microsoft® Office Personal 2010 ចំនួន២ឆ្នាំ, ភ្ជាប់មកស្រាប់នូវ Windows® Internet Explorer 9 ហើយម្យ៉ាងវិញទៀត ទូរស័ព្ទប្រភេទនេះទាមទារធនធានយ៉ាងច្រើនសម្រាប់ការគ្រប់គ្រងវា។ បើនិយាយអំពីថ្មវីញ (battery life) នៅ Windows® mode វាអាចដំណើរការបានប្រហែល ២ម៉ោង។
លក្ខណពិសេសៗ:
|
Processor |
1.2 GHz (Intel Atom) |
|
RAM |
1 GB |
|
Disk Space |
32 GB |
|
Display |
4in LCD touchscreen (1024×600) |
|
Battery Life |
Windows 7: 2hrs Symbian: >400hrs |
|
Dimensions |
125mmX19.8mm |
|
Weight |
218g |
|
Functionalities |
Bluetooth, W-Fi, Infrared, 5.1 MP Camera, Front-facing VGA |
ទូរសព្ទនេះបានចាប់ផ្ដើមលក់ចាប់ពីម្សិលមិញតទៅហើយ (ថ្ងៃទី ២៣ ខែកក្កដា ) សម្រាបប្រទេសជប៉ុន $900 ។
ប្រភព http://www.fujitsu.com/global/news/pr/archives/month/2011/20110721-01.html
Comments
11 responses to “មើលអ្វីថ្មី! Windows® 7 ដំណើរការលើទូរស័ព្ទ Fujitsu F-07C”