អត្ថបទនេះបានផ្ដល់ដោយលោក៖ សួន សីហាពណ្ណារាយ

មានមនុស្សជាច្រើនតែងតែសួរថា អ្វីទៅជា Root? ហើយវាមានប្រយោជន៍អ្វីខ្លះ? តើគេធ្វើហើយវាមានធ្វើឲ្យប៉ះពាល់អ្វីខ្លះ? តើគេធ្វើវាដោយរបៀបណា?
Root ជាដំណើរការមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ មានសិទ្ធិចូលទៅកាន់ Super User ដែលមានសិទ្ធិគ្រប់យ៉ាងក្នុងប្រព័ន្ធ។ Android ជាប្រព័ន្ធប្រតិបត្តិការដែល យក Linux Kernel មកប្រើប្រាស់ ដូចនេះហើយ ស្នូលនៃប្រព័ន្ធគឺដូចគ្នានឹង Linux ស្ទើរតែទាំងអស់។ ដោយសារវាដំណើរការលើទូរស័ព្ទ ដែល hardware មានកម្រិតដូចនេះហើយ លក្ខណៈពិសេសជាច្រើនត្រូវបានដកចេញ ដើម្បីឲ្យដំណើរការបានលឿន។ នៅក្នុង លីនុច ត្រូវបានបែងចែកអ្នកប្រើប្រាស់ជាបីប្រភេទគឺ Super User (Root), Normal User (User ដែលយើងប្រើសព្វថ្ងៃតែអត់មានសិទ្ធដូច Root) និង Locked User (User ដែលប្រើសំរាប់ដំណើរ Service ផ្សេងៗ)។ ដូចនេះយើងដឹងហើយ ថា Root ជាអ្វី។
ជាបន្ទាប់យើងពិនិត្យមើលថាតើវាមានប្រយោជន៍អ្វីខ្លះ? មានមូលហេតុមួយចំនួន ដែលធ្វើឲ្យយើងសំរេចចិត្ត Root វា៖
- អាចដំឡើងពុម្ពអក្សខ្មែរ Unicode អាចប្រើបាន តែពេលនេះមិនទាន់អាច ប្រើបានទេ ដោយសារមានបញ្ហាមិនទាន់ Render ជើង និងស្រៈ មួយភាគធំមិនទាន់ត្រូវល្អ
- អាចធ្វើការដំឡើងជំនាន់ Android ROM ដោយមិនចាំបាច់រង់ចាំពីក្រុមហ៊ុនទូរស័ព្ទដែលយើងប្រើ។ ឧទាហរណ៍៖ SE X8 មានអស់ត្រឹមតែ 2.1 update 1 ដែលក្រុមហ៊ុននឹង មិនដំលើង ឲ្យដល់ 2.3 ដូចទូរស័ព្ទផ្សេងទេ ដូចនេះបើចង់ដំឡើង មានតែ ដាក់ Custom ROM
- អាចដំឡើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលទាមទារសិទ្ធិ Root ព្រោះវាត្រូវធ្វើការដោយផ្ទាល់ជាមួយប្រព័ន្ធ។ ជាធម្មតាក្រុមហ៊ុនតែងតែបិទសិទ្ធិ ទាំងនោះដើម្បីកុំឲ្យអ្នកប្រើប្រាស់ ដំឡើងកម្មវិធីមួយចំនួនដែលធ្វើឲ្យម៉ាស៊ីនគាំងជាដើម។ កម្មវិធីទាំងនោះ មាន៖ Font changer, Android Font Switcher, SetCPU… ជាដើម។
- អាចផ្លាស់ទីកម្មវិធីដែលដំឡើងរួចទៅក្នុង អង្គចងចាំផ្នែកក្រៅបាន (SDcard) ដោយត្រូវ partition អង្គចងចាំជាប្រភេទ Ext 2/3/4 ដែលជា File system របស់លីនុច អាចឲ្យយើងអាចដំឡើងកម្មវិធី បានច្រើនជាងការប្រើអង្គចងចាំផ្នែកក្នុង។ App2SD ជាកម្មវិធីសំរាប់ប្រើសំរាប់ផ្លាស់ទី។
- អាចប្រើ លក្ខណៈពិសេស មួយចំនួនដែលរោចក្រផលិតបានដកចេញ។ ឧទាហរណ៍៖ Live wallpaper មួយដែល មានទូរស័ព្ទឈ្មោះថា Nexus បានភ្ចាប់មកស្រាប់ក្នុងប្រព័ន្ធនោះ តែក្រុមហ៊ុនមួយចំនួនដូចជា Samsung និង HTC បានដកវាចេញ។
- អាចដំឡើង Custom Theme ដែលធ្វើឲ្យ Interface កាន់តែទាក់ទាញខ្លាំងឡើង
ជាមួយគុណសម្បត្តិវាក៏មានគុណវិបត្តិមួយចំនួនដែរដូចជា៖
- ធ្វើការធានារអស់ប្រសិទ្ធភាព
- ប្រឈមមុខនឹងការធ្វើឲ្យឧបករណ៍ខូចរហូតប្រើការមិនបាន(Brick)
- អាចឆ្លង Malware ផ្សេងៗ
- អាចធ្វើឲ្យប្រព័ន្ធគាំងទាំងស្រុង បើសិនជាច្រលំដៃលុប file system មួយណាដោយចៃដន្យ
- Hacker អាចជ្រៀតចូលហើយលួចយកទិន្ន័យសំខាន់ៗ
- អាចធ្វើឲ្យឡើងកំដៅម៉ាស៊ីនច្រើនជាងមុន
ចំពោះរបៀបការ Root មានច្រើនប្រភេទអាស្រ័យលើ ប្រភេទនៃទូរស័ព្ទ។ តែវិធីល្អជាងគេគឺប្រើកម្មវិធី Root ល្អជាងការធ្វើផ្ទាល់ដៃ។ មានកម្មវិធី ២-៣ សំរាប់ឲ្យគេអាច Root បានគឺ៖
SuperOneClick, Universal Androot, Z4root និង Gingerbreak។ កម្មវិធីទាំងនេះគឺមិនអាចប្រើបានគ្រប់តែឧបករណ៍ទេ។ ចំពោះរបៀបធ្វើខ្ញុំនឹងរៀបរាប់តាមក្រោយ។ បើចង់បានឯកសារកម្មវិធីនោះសូមចូលទៅកាន់តំណ៖ http://punareay.site88.net/bk/data/androidRoot/
ជាបញ្ចប់ ចំពោះការសំម្រេចចិត្តថា Root ឬអត់វាស្រ័យលើការសំម្រេចចិត្តនិងតម្រូវការរបស់អ្នកប្រើប្រាស់។ ធម្មតាយើងចំណាយលុយទិញរបស់អស់លុយត្រូវតែប្រើវា ឲ្យអស់សមត្ថភាព មិនមែនធ្វើអ្វីតាមតែគេឲ្យមក ហើយអត់សិទ្ធិគ្រប់យ៉ាងនោះទេ។ ជាយោបល់បុគ្គល ខ្ញុំយល់ថា Root មានប្រយោជន៍ច្រើនជាងតែ យើងត្រូវមើលជំហ៊ានឲ្យបានច្បាស់ និងមើលលទ្ធផលដែលអ្នកផ្សេងធ្វើផង បើគេភាគច្រើនថាមិនល្អហើយ កុំចចេសធ្វើឲ្យសោះ ក្រែងធ្លោយការណ៍ទៅជាអាសារបង់។
សរសេរដោយ៖ សួន សីហាពណ្ណរាយ
កែសម្រួលដោយ៖ ទេព សុវិចិត្រ
Comments
275 responses to “តើគួរតែ Root Android ដែរឬទេ?”