Microsoft ជាក្រុមហ៊ុនដែលផលិតនូវ Software សម្រាប់គ្រប់តម្រូវការ តាំងពីការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន រហូតដល់ក្រុមហ៊ុនសហគ្រាស និងមុខជំនួញធំៗ ។ Software ដែលល្បីៗទាំងអស់នោះរួចមានដូចជា Office, Windows, Business Solution, Application, Server ។ល។ តើអ្វីដែលអស្ចារ្យទៅទៀតនោះគឺ Microsoft បានបើកទូលាយដល់ Developer ទាំងឡាយណាដែលចង់បង្កើតនូវ Software ដោយខ្លួនទៅតាមការស្រមើស្រមៃ និងភាពប៉ិនប្រសប់ច្នៃប្រឌិតរបស់ពួកគេដោយពុំចាំបាច់ខ្វល់ខ្វាយ និងការស្មុគស្មាញក្នុងការសរសេរនូវកូដ ដែលលំបាកៗទៀតឡើយ ។ ដំណោះស្រាយដែល Microsoft បានផ្តល់ឲ្យយើងនោះគឺបច្ចេកវិទ្យា .NET Framwork ដែលត្រូវបានណែនាំឲ្យស្គាល់ ចាប់ពីដើមឆ្នាំ២០០២ដែលមាន .NET Framework 1.0 ជាមួយ Microsoft Visual Studio.NET ឬ Microsoft Visual Studio 7 ។ រហូតមកដល់ឆ្នាំ២០០៨ .NET បានវិវត្តខ្លួនពី Version 1.0 – 1.1 – 2.0 – 3.0 – 3.5 ហើយសម្រាប់នាពេលបច្ចុប្បន្ននេះ Version 3.5 ជា Version ដែល Stable ជាងគេបំផុតហើយត្រូវបានកំពុងតែប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក ។ ចំពោះ .NET Framework 4.0 ជាជំនាន់ថ្មីរបស់ Microsoft Visual Studio 2010 ដូច្នេះមិនទាន់ប្រើប្រាស់ច្រើននៅឡើយទេ ។ ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបង្ហាញ Microsoft Visual Studio Lightswitch 2011 ដែលមានសមត្ថភាព និងលក្ខណៈពិសេសៗជាច្រើន ។ លោកអ្នកពិតជាឆ្ងល់ថាតើអ្វីជា Microsoft Visual Studio Lightswitch 2011 ? ចម្លើយ Microsoft Visual Studio LightSwitch គឺជា Integrated Development Environment (IDE) មួយសម្រាប់បង្កើត Application ដែលដំណើរការលើ Windows Operating System ។ ជាមួយ LightSwitch ផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍន៍កម្មវិធី (Desktop Application), Business application និង Cloud ផងដែរ ។


ដើម្បីដំឡើង Microsoft Visual Studio Lightswitch 2011 ត្រូវការទាញយក Microsoft Visual Studio 2010 SP1 ជាមុន។