
តាមការណែនាំរបស់គ្រូពេទ្យបានឲ្យដឹងថា ភ្នែកយើងគួរតែសម្រាកនៅពេលដែលបានសម្លឹងមើលកញ្ចក់កុំព្យូទ័រជារៀងរាល់២០នាទីម្ដង។ តែប្រហែលជាអ្នកមិនអាចធ្វើតាមការកំណត់បានឡើយ ជួនណាអ្នកភ្លេចមើលនាឡិកា ជួនណាដោយសារកិច្ចការរវល់ពេកជាដើម។ តែនៅពេលនេះអ្នកមិនបាច់បារម្ភថាភ្លេចមើលនាឡិកាអ្វីទៀតឡើយ ព្រោះកម្មវិធី eyeBreak មានតួនាទីក្នុងការរំឭកអ្នក នូវពេលវេលាសម្រាប់សម្រាកភ្នែក។ អ្នកអាចកំណត់ពេលណាមួយជាក់លាក់ (ដូចជា ៥នាទី, ១០នាទី, ១៥នាទី ឬ ២០នាទី ជាដើម) សម្រាប់ការសម្រាកភ្នែករបស់អ្នក។
នៅពេលដែលដល់វេលាត្រូវសម្រាកភ្នែកហើយ កម្មវិធីនេះនឹងធ្វើឲ្យអេក្រង់ខាងមុខ (Desktop) របស់អ្នកមានភាពស្រអាប់ បន្ទាប់មកនឹងលេចចេញពាក្យ “Time to take a break” ដែលមានន័យថា “ដល់ពេលសម្រាក”។ បើសិនអ្នកចង់ឲ្យអេក្រង់ខាងមុខរបស់អ្នក មានសភាពធម្មតាឡើងវិញនោះ គ្រាន់តែចុចគ្រាប់ Space ជាការស្រេច។

អ្នកអាចទាញយកកម្មវិធី eyeBreak បានតាមតំណខាងក្រោម៖
ទាញយក
[ប្រភពព័ត៌មាន៖ AddictiveTips]
Comments
19 responses to “eyeBreak ផ្ដល់ដំណឹងឲ្យអ្នកពេលដល់វេលាសម្រាកភ្នែកពីកុំព្យូទ័រ”