ដើម្បីបង្កើត Ubuntu Bootable USB Flash Drive នៅក្នុង Windows 7 លោកអ្នកប្រើប្រាស់កម្មវិធី uSbuntu Live Creator 1.5 ។ កម្មវីធីនេះ គឺជាកម្មវីធីផ្តល់ដោយឥតគិតថ្លៃសម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចអោយអ្នកប្រើប្រាស់បង្កើត Ubuntu Bootable USB Flash Drive ដោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ ។ ម្យ៉ាងទៀត uSbuntu Live Creator មិនមានលក្ខណៈស្មុគស្មាញក្នុងការដំឡើងជាមួយ USB Drive ដោយពុំចាំបាច់ធ្វើការកំណត់លក្ខណៈផ្សេងនោះទេ ។
លក្ខណៈពិសេសៗនៃកម្មវិធីនេះ
- បង្កើត bootable USB device ពី Ubuntu, Kubuntu and Xubuntu
- ដំឡើង Ubuntu ដោយស្វ័យប្រវត្តិនៅក្នុង Windows ជាមួយ special Portable Virtualbox
- លាក់ឯកសារដែលបានបង្កើតនៅក្នុង key
- កំណត់ដោយស្វ័យប្រវត្តិ Keyboard (គាំទ្រជាមួយភាសា បារាំង, កាណាដា និង សហរដ្ឋអាមេរិក)

Comments
5 responses to “បង្កើត Ubuntu Bootable USB Flash Drive ជាមួយ uSbuntu Live Creator”