
នៅក្នុង Windows មានវិធីលាក់ឯកសារ ឬថតឯកសារណាមួយដោយគ្រាន់តែចុចស្ដាំលើឯកសារនោះ ហើយរើសយក Properties -> ក្នុងផ្ទាំង General -> ធីកលើប្រអប់ Hidden តែចំណែកឯនៅក្នុង Ubuntu វិញ មិនមានការធ្វើដោយចុចលើ Properties អ្វីឡើយ។ ដូច្នេះថ្ងៃនេះ IT4U សូមនាំយកគន្លឹះខ្លីៗទាក់ទងនឹង Ubuntu មកបង្ហាញអ្នកទាំងអស់គ្នា។
ដើម្បីលាក់ឯកសារ ឬថតឯកសារណាមួយនោះយើងមានវិធីដ៏ងាយស្រួលមួយគឺគ្រាន់តែ ចុចលើរបស់នោះហើយចុចប្ដូរឈ្មោះដោយថែមសញ្ញា « . » (ចុច) ពីខាងមុខឈ្មោះដើម។

ពេលថែមសញ្ញាចុច ពីមុខឈ្មោះឯកសារដើមហើយនោះ សូមធ្វើការសម្រួល (Refresh) ដោយចុចលើគ្រាប់ F5។ ពេលនោះឯកសារដែលយើងបានថែមសញ្ញា ចុច មុននេះនឹងត្រូវលាក់បាត់។

ដើម្បីបើកមើលឯកសារកំបាំងទាំងនោះសូមចុចលើ Ctrl+H ជាការស្រេច។
Comments
314 responses to “គន្លឹះខ្លីៗ៖ លាក់ឯកសារ ឬថតឯកសារ នៅក្នុង Ubuntu”