Spoolsv គឺជាកម្មវិធីមួយសម្រាប់បម្រើសេវាកម្មធ្វើការបោះពុម្ព។ សម្រាប់អ្នកដែលប្រើប្រាស់ ម៉ាស៊ីនបោះពុម្ព ច្រើន ឬ ផ្លាស់ប្តូរម៉ាស៊ីនបោះពុម្ព ដោយមិនបានលុប Driver ដែលជាមូលហេតុធ្វើឲ្យដំណើរការ CPU ឡើងខ្ពស់បណ្ដាលឲ្យដំណើរការកុំព្យូទ័ររបស់អ្នកយឺត។ មានអ្នករចនាជាច្រើនតែងតែជួបប្រទះបញ្ហានេះ ជាញឹកញាប់។ ដូច្នេះដើម្បីដោះស្រាយនោះ មានពីរដំណាក់កាល៖
ដំណាក់កាលទី ១ ៖

ប្រើកម្មវិធី uninsprn104 អាចទាញយកបានតាមរយៈ តំណនេះ ។
លុប Printer Driver ទាំងឡាយណា ដែលអ្នកមិនត្រូវការប្រើ។
ដំណាក់កាលទី ២ ៖

ប្រើកម្មវិធី M!Stop Print-Spooler អាចទាញយកបានតាមរយៈ តំណនេះ ។ អនុវត្តឲ្យបាន ៥ ជំហានដែលមានក្នុងកម្មវិធី M!Stop Print-Spooler នោះ ដំណើរការណ៍ CPU របស់អ្នកនឹងធ្លាប់មក ១% ឬ ២%។ ការអនុវត្តគ្រាន់តែចុចលេខ 1 ហើយ Enter, ២ ហើយ Enter ….. រហូតដល់ 5។
សរសេរនិងផ្ដល់ឲ្យដោយលោក៖ Choth Tit
កែសម្រួលដោយ៖ ទេព សុវិចិត្រ
Comments
9 responses to “ដោះស្រាយបញ្ហា Print Spoolsv ធ្វើឲ្យមាស៊ីនកំព្យូទ័រដើរយឺត”