
តើអ្នកធ្លាប់នឹកទៅដល់កាលពីជាង១០ឆ្នាំមុន ពេលប្រើ Windows 95 ដែរឬទេ? កាលនោះហ្គេម DOS មួយចំនួនពិតជាមានប្រជាប្រិយភាពណាស់ ដូចជា៖ Pacman, Sonic, Prince of Persia ជាដើម។ តែនៅពេលនេះយើងនឹងពិបាករកហ្គេមនោះមកលេងណាស់ ព្រោះការវិវត្តចេះតែទៅមុខ បានធ្វើឲ្យប្រព័ន្ធដំណើរការហ្គេម មានភាពប្លែកគ្នាជាខ្លាំង។ តែសូមកុំបារម្ភអ្វី ព្រោះនៅពេលនេះអ្នកអាចរកមកលេងវិញបានហើយ អ្នកត្រូវមានកម្មវិធី DOS Emulator មួយដែលមានឈ្មោះថា DOSBOX។ អ្នកអាចធ្វើការទាញយកកម្មវិធីនេះបានតាមរយៈ តំណភ្ជាប់ មួយនេះ។ ម្យ៉ាងវិញ កម្មវិធីនោះទៀតសោត ក៏ជាកម្មវិធិឥតគិតប្រាក់ និងជាកម្មវិធិបើកចំហដែរ។
បើអ្នកចង់ដឹងពីរបៀបដំឡើងនោះ សូមចូលទៅកាន់ ប្លក់របស់លោក ឡាយ ឡុងឌី ដែលគាត់បានសរសេររៀបរាប់តាំងពីជំហានទី១ ដល់ជំហានចុងក្រោយ។
[ប្រភពព័ត៌មាន៖ ប្លក់លោក ឡាយ ឡុងឌី]
Comments
299 responses to “លេងហ្គេម Windows 95 ក្នុង Windows7”