Google Chrome គឺជាកម្មវិធីបើកគេហទំព័រដែលទទួលបានការប្រើប្រាស់ច្រើនដែរ។ ដោយសារកម្មវិធីនេះអាចបើកគេហទំព័របានលឿន, សម្បូណ៌កម្មវិធីបន្ថែម, និងមានពុម្ពរូបរាងស្អាតៗ។ ម្យ៉ាងវិញទៀតខ្លួនយើងដែលជាអ្នកប្រើផ្ទាល់ ក៏អាចបង្កើតកម្មវិធីបន្ថែម និងពុម្ពរូបរាងដោយខ្លួនឯងបានដែរ ដោយគ្រាន់តែស្វែងយល់បន្ថែមទៅលើ API របស់ Google Chrome។
ហើយឯកសារនេះខ្ញុំបានរៀបចំឡើងស្ដីអំពីរបៀបបង្កើត ពុម្ពរូបរាង របស់ Google Chrome ក៏ប៉ុន្តែមិនបានលម្អិតខ្លាំងនោះឡើយ តែសង្ឃឹមថាអាចបង្កើតពុម្ពរូបរាងបាន។ តាមរយៈតំណទាញយកខាងក្រោមនេះ ខ្ញុំបានភ្ជាប់មកជាមួយនូវឯកសារដើមនៃពុម្ពរូបរាងរបស់ខ្ញុំ ដែលបានដាក់ឈ្មោះថា “៣ ពណ៌”។ ក្នុងនោះក៏មានជាឯកសារនៃពុម្ពរូបរាង “៣ ពណ៌” សម្រាប់ដំឡើងក្នុង Google Chrome របស់អ្នកដែរ។ ឯកសារពុម្ពរូបរាងរបស់ Google Chrome គឺ .crx ។
ទាញយកអត្ថបទអំពីការបង្កើតពុម្ពរូបរាង Google Chrome

Comments
337 responses to “តោះ! រៀនបង្កើតពុម្ពរូបរាង (Theme) សម្រាប់ Google Chrome ជាមួយគ្នា”