
សម្រាប់អ្នកចាប់ផ្ដើមប្រើ Ubuntu 11.04 ជាលើកដំបូងនោះ មុខតែនឹងទទួលបានភាពប្លែកជាក់ជាមិនខានឡើយ។ ព្រោះវាមានលក្ខណៈពិសេសប្លែកៗជាច្រើន ក្នុងនោះរួមមាន មជ្ឈមណ្ឌលកម្មវិធី (Software Center)។ តើមជ្ឈមណ្ឌលកម្មវិធី ជាអ្វីទៅ? មជ្ឈមណ្ឌលកម្មវិធីគឺជាទីតាំងដែលអ្នកអាចធ្វើការស្វែងរកកម្មវិធី តាមផ្នែកនិមួយៗដូចជាផ្នែកអ៊ីនធ័រណិត, ផ្នែករូបវិទ្យា, ផ្នែកគណិតវិទ្យា, … ជាដើម។ ពេលដែលអ្នកស្វែងរកឃើញហើយ អ្នកនឹងអាចដំឡើងបានភ្លាមៗពីកម្មវិធីមួយនោះ។ ម្យ៉ាងវិញទៀតអ្នកអាចប្រើមជ្ឈមណ្ឌលកម្មវិធីដើម្បីបន្ថែមប្រភពកម្មវិធីនានា ដែលមិនទាន់មាន។ ហើយនៅមានលក្ខណៈពិសេសជាច្រើនថែមទៀតដែលអ្នកត្រូវដឹងផងដែរ។ ដូច្នេះបើអ្នកចេះភាសាអង់គ្លេសច្រើនដែរ សូមសាកល្បងអានឯកសារមួយនេះ។