អ្នកប្រហែលជាធ្លាប់ស្គាល់មកហើយអំពីល្បែងកម្សាន្ត Angry Birds ដែលជាប្រភេទល្បែងកម្សាន្តមួយ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ល្បែងកម្សាន្តនេះមានវត្តមានទាំងនៅលើ Android, iOS, កុំព្យូទ័រ (Windows) និងនៅលើ Google Chrome (http://chrome.angrybirds.com/)។ ហើយក៏មានច្រើនវគ្គដែរដូចជា Angry Birds (ធម្មតា), Angry Birds Rio និង Angry Birds។ វគ្គពីរខាងដើមអ្នកអាចទាញយកមកលេងបានហើយសម្រាប់កុំព្យូទ័របស់អ្នក តែនៅពេលឥឡូវ Angry Birds Seasons ក៏អ្នកអាចទាញយកវាមកលេងនៅលើកុំព្យូទ័ររបស់អ្នកបានដែរ។
នៅក្នុង Angry Birds Seasons សម្រាប់កុំព្យូទ័រក៏មានវគ្គតូចៗសម្រាប់លេងដូចនៅក្នុងទូរស័ព្ទដែរ។ ដូចជាវគ្គរដូវកាលឆ្នាំ២០១១ និង វគ្គរដូវកាល២០១២។ បើអ្នកចង់លេងនោះសូមចុចលើតំណដែលមាននៅផ្នែកក្រោមនៃអត្ថបទនេះ។
តម្រូវការអប្បរមា៖
- ប្រព័ន្ធប្រតិបត្តិការ Windows XP SP2
- RAM 512MB
- CPU 1 GHz
- Graphic OpenGL 1.3 compatible
- ការតភ្ជាប់ទៅអ៊ីនធឺណិត ដើម្បីការបើកដំណើរការ
ទាញយក Angry Birds Seasons សម្រាប់កុំព្យូទ័រ
[រូបភាព៖ TipsoTricks]




Comments
285 responses to “ល្បែងកម្សាន្ត៖ លេង Angry Birds Seasons នៅលើកុំព្យូទ័រ”