Android គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទមួយ ដែលកំពុងទទួលបានការនិយមប្រើប្រាស់យ៉ាងច្រើននៅលើពិភពលោក។ មានក្រុមហ៊ុនទូរស័ព្ទជាច្រើនបានជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការ Android ធ្វើជាប្រព័ន្ធសម្រាប់ដំណើរការទូរស័ព្ទរបស់ពួកគេ ដូចជា Samsung, LG, Sony Ericsson, Huawei, ZTE ជាដើម។ ប្រព័ន្ធដំណើរការមួយនេះមានកម្មវិធី និងហ្គេមជាច្រើនសម្រាប់ដំឡើងប្រើនៅលើទូរស័ព្ទ ក៏ប៉ុន្តែបើយើងចង់យកមកដំឡើងប្រើនៅលើកុំព្យូទ័រវិញ តើយើងត្រូវធ្វើដូចម្ដេច? មានវិធីមួយចំនួនដូចជាដំឡើងតាម Android SDK, តែវិធីនេះយឺតខ្លាំងណាស់។
ប៉ុន្តែសូមកុំខ្វាយខ្វល់អ្វីទៀត ព្រោះពេលនេះអ្នកអាចដំឡើងប្រើបានហើយជាមួយនឹងកម្មវិធី BlueStacks។ អ្នកអាចដំឡើងបានដោយទាញយកពីស្ថានីយ BlueStacks ផ្ទាល់ ឬក៏ធ្វើការចែករំលែកពីទូរស័ព្ទរបស់អ្នកតាមរយៈ BlueStacks Cloud។ ដូច្នេះទោះបីជាអ្នកមិនមានទូរស័ព្ទ Android ដើម្បីដំឡើងក៏អ្នកមានកម្មវិធី BlueStacks មួយនេះដែរ។
ក្រោយពីពេលអ្នកបានដំឡើងកម្មវិធី BlueStacks រួចហើយនោះ អ្នកនឹងទទួលបាន gadget មួយនៅលើអេក្រង់ខាងមុខនៃកុំព្យូទ័ររបស់អ្នក។ ចុចលើ gadget នោះដើម្បីបង្ហាញផ្ទាំងជ្រើសកម្មវិធី និង ហ្គេម Android។

នៅពេលអ្នកចុចលើកម្មវិធី ឬ ហ្គេមណាមួយ BlueStacks នឹងបើកកម្មវិធី ឬហ្គេមនោះក្នុងទិដ្ឋភាពពេញអេក្រង់អ្នកតែម្ដង។

ដើម្បីដំឡើងកម្មវិធី ឬហ្គេមបន្ថែមទៀត សូមភ្ជាប់ចូលស្ថានីយ BlueStacks ដែលមានទីតាំងនៅ៖ http://channels.bluestacks.com/ ។ ដើម្បីដំឡើង អ្នកគ្រាន់តែចុចលើប៊ូតុង Subscribe ដែលនៅពីក្រោមរូបកម្មវិធី ឬហ្គេម។

ចំណែកលក្ខណៈពិសេសមួយទៀតគឺជាការចែករំលែកកម្មវិធី ឬហ្គេមពីទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូទ័រតាមរយៈ BlueStacks Cloud។ តែជាដំបូងសូមដំឡើងកម្មវិធី BlueStack Cloud Connect នៅលើទូរស័ព្ទរបស់អ្នកពីផ្សារកម្មវិធី Android ជាមុនសិន។

បន្ទាប់មកចុចបើកទំព័រ Cloud Connect នៅលើកុំព្យូទ័ររបស់អ្នកដើម្បីទទួលយកលេខ PIN Phone។ ហើយបើកកម្មវិធី BlueStacks Cloud Connect នៅលើទូរស័ព្ទរបស់អ្នក ហើយបញ្ចូលលេខ PIN នោះ។ ហើយចុចធីកលើកម្មវិធីដែលអ្នកចង់ចែកមកកាន់កុំព្យូទ័ររបស់អ្នក បន្ទាប់មកចុចប៊ូតុង Sync។

អ្នកត្រូវរង់ចាំមួយរយៈពេល ដើម្បីឲ្យកម្មវិធីទាំងពីរកំពុងធ្វើសមកាលកម្ម (sync) ឲ្យបានចប់សព្វគ្រប់។ ម្យ៉ាងវិញទៀត មានតែកម្មវិធីចំនួនតែ ២៦ ប៉ុណ្ណោះដែលអ្នកអាចទាញយកនិងដំឡើងបាន នៅក្នុងកំណែឥតគិតប្រាក់នៃកម្មវិធីនេះ។
Comments
300 responses to “ដំណើរការកម្មវិធី និង ហ្គេមរបស់ Android នៅលើ Windows ជាមួយនឹង BlueStacks”