
នេះគឺជាលក្ខណៈសម្ងាត់មួយរបស់ Facebook ដែលវាមានមុខងារសម្រាប់ដាក់តំណ (link) ទៅលើអក្សរនៃប្រកាសន៍ (post) ណាមួយរបស់អ្នក ដើម្បីភ្ជាប់ទៅកាន់ទំព័រ (page) និងប្រូហ្វាល់ណាមួយ។ ដើម្បីធ្វើបែបនោះសូមអនុវត្តដូចខាងក្រោម៖
១. ប្រើកូដសម្គាល់បែបនេះ៖ @@[0:[អត្តលេខID:0:ពាក្យ]]
២. ដើម្បីយក ID សូមធ្វើការកត់សម្គាល់ដូចខាងក្រោម៖
– ដាក់ចង្អុលលើឈ្មោះនរណាម្នាក់អ្នកនឹងទទួលបានអាសយដ្ឋានដូចបែបនេះ៖ https://www.facebook.com/profile.php?id=123456789012345 ។ ដូច្នេះលេខ 123456789012345 នេះហើយជាអត្តលេខ។
– បើមិនឃើញដូចចំណុចខាងលើ តែឃើញដូចបែបនេះវិញ https://www.facebook.com/UserName (ឃើញឈ្មោះ username ដោយមិនឃើញអត្តលេខដូចចំណុចខាងលើ, ឧទាហរណ៍៖ facebook.com/sovichet.tep ) អ្នកចាំបាច់ត្រូវចូលទៅ https://graph.facebook.com/UserName (ជំនួសត្រង់ UserName ជាមួយនឹងឈ្មោះ username ដែលអ្នកឃើញ) ដើម្បីយកអត្តលេខនៃប្រូហ្វាល់នោះ ឬទំព័រនោះ។ ឧទាហរណ៍៖ https://graph.facebook.com/sovichet.tep ។
ប្រសិនបើអ្នកមានចម្ងល់ សូមដាក់មតិនៅខាងក្រោមអត្ថបទនេះ។
Comments
6 responses to “ដាក់តំណទៅលើអក្សរនៃប្រកាសន៍ក្នុង Facebook ភ្ជាប់ទៅទំព័រ និងប្រូហ្វាល់”