ផែនទីគឺជារបស់ដ៏សំខាន់មួយសម្រាប់អ្នក ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងណាមួយ ដែលពុំស្គាល់ទីតាំងភូមិសាស្ត្រនោះមិនសូវច្បាស់។ ផែនទីអាចជាក្រដាសមួយផ្ទាំងធំ ឬជាក្រដាសតូចៗក៏មាន តែសម័យនេះជាសម័យកុំព្យូទ័រ វិវឌ្ឍនភាពនៃបច្ចេកវិទ្យានេះចេះតែរីកចម្រើនទៅមុន បានបង្កើតឲ្យមានរបស់ថ្មីៗនៅក្នុងពិភពឌីជីថល សម្រាប់ឲ្យមនុស្សប្រើប្រាស់បង្កនូវលក្ខណៈងាយស្រួល។ តួយ៉ាងដូចជា Google បានបង្កើតសេវាកម្មជាច្រើនអនេក ក្នុងនោះមាន Google Maps ជាបច្ចេកវិទ្យាដ៏ល្អអស្ចារ្យមួយផ្ដល់ផែនទីសម្រាប់មើលទីតាំងភូមិសាស្ត្រនៅលើពិភពលោកយើងនេះ។ នៅតាមតំបន់និមួយៗ ត្រូវបានផ្ដល់ឈ្មោះជាភាសាអង់គ្លេស និងជាភាសានៅតំបន់នោះ ឧទាហរណ៍ដូចជានៅប្រទេសថៃ, វៀតណាម ជាដើម។ ដោយឡែកផែនទីនៅប្រទេសកម្ពុជាយើង ក៏មានការបញ្ចូលឈ្មោះជាភាសាជាតិខ្មែរដែរ ក៏ប៉ុន្តែផែនទី Google ពុំអាចបង្ហាញអក្សរយើងបានសោះ បែរជាឃើញជ្រុងៗទៅវិញ (ដូចរូបខាងក្រោម)។
តែនៅពេលបច្ចុប្បន្ន បញ្ហានេះត្រូវបានកែសម្រួលរួចហើយ ដោយសារ Google បានប្រើប្រាស់បច្ចេកវិទ្យាថ្មីឈ្មោះថា MapsGL ដែលមានបង្អែកទៅលើ WebGL*។
*WebGL ជាបច្ចេកវិទ្យាមួយសម្រាប់កម្មវិធីរុករក (Web Browser) ក្នុងការបង្ហាញរូប 3D ដោយពុំត្រូវការកម្មវិធីជំនួយពីខាងក្រៅទៀតឡើយ។ WebGL ត្រូវបានអភិវឌ្ឍដោយ Mozilla។ WebGL ត្រូវបានដាក់បញ្ចូលក្នុង៖
- Firefox – 4.0+
- Google Chrome – 9+
- Safari – 5.1+
- Opera – 11+
សូមអ្នកមើលរូបខាងក្រោម (ចុចដើម្បីពង្រីក)៖
បើកដំណើរការ MapsGL
ដើម្បីបើកដំណើរការប្រព័ន្ធនេះ មិនមែនជាការលំបាកឡើយ ដោយគ្រាន់តែអនុវត្តតាមជំហានខ្លីៗនៅខាងក្រោមនេះ៖
១. សូមចូលទៅកាន់ http://maps.google.com/
២. សូមក្រឡេកមើលទៅខាងឆ្វេងទំព័រ អ្នកនឹងឃើញមានផ្ទាំងមួយដូចខាងក្រោមនេះ។ ហើយចុចលើផ្ទាំង Experience MapsGL

៣. ហើយចុចលើប៊ូតុង Try it now
នៅពេលនេះអ្នកអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃ Google Maps ហើយ។
បញ្ហាមួយចំនួន៖
ប្រសិនបើពេលចុចលើពាក្យ Try it now ហើយបង្ហាញដូចរូបខាងក្រោមនេះ បញ្ជាក់ឲ្យឃើញថាប្រព័ន្ធរបស់យើងពុំមានលក្ខណៈគ្រប់គ្រាន់ (ដូចជា៖ VGA ជាដើម) ដើម្បីប្រើ WebGL ឡើយ (នេះអាចនឹងកើតឡើងចំពោះ Google Chrome លើកុំព្យូទ័រមួយចំនួន??) ។ សូមសាកល្បងបើកនៅលើ Firefox វិញម្ដងទៅមើល៍ ព្រោះ WebGL ខាង Mozilla ជាអ្នកផ្ដួចផ្ដើមឡើងដំបូងគេ។
ព័ត៌មានបន្ថែមសម្រាប់ MapsGL: http://support.google.com/maps/bin/answer.py?hl=en&answer=1630790




Comments
332 responses to “អក្សរយូនីកូដខ្មែរ បង្ហាញបានយ៉ាងត្រឹមត្រូវនៅក្នុង Google Maps”