បើនិយាយដល់ Facebook Chat អ្នកណាក៏ស្គាល់ដែរ ព្រោះវាផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ Facebook ក្នុងការជជែកទៅកាន់មិត្តរបស់ខ្លួនយ៉ាងរហ័សទាន់ចិត្តថែមទៀតផង។ តែឈប់សិន! មានដឹងទេថា ក្នុងនោះអ្នកក៏អាចផ្ញើឯកសារទៅកាន់មនុស្សដែលអ្នកកំពុងជជែកជាមួយបានដែរ ដោយប្រើប្រាស់វិធីដ៏សែនងាយស្រួល។ បើចង់ដឹង សូមអានសេចក្ដីណែនាំដូចខាងក្រោមនេះ។
១. វិធីទី១
ក. ចុចបង្កើតសារថ្មីជាមុនសិន
ខ. ចុចលើរូប «
ដែកខ្ទាស់» ដើម្បីភ្ជាប់ឯកសារអ្នក។ បន្ទាប់មកអ្នកនឹងអាចរើស ប្រភេទឯកសារអត្ថបទ, រូបភាព ឬវីដេអូពីក្នុងកុំព្យូទ័ររបស់អ្នក។
គ. រង់ចាំរហូតដល់វាផ្ទុកឡើងចប់សព្វគ្រប់ហើយ ចុច Enter ដើម្បីបញ្ជូនឯកសារ។
២. វិធីទី២
ប្រសិនបើអ្នកកំពុងជជែកជាមួយមនុស្សនោះស្រាប់មកហើយ សូមធ្វើតាមចំណុចខាងក្រោម៖
ក. នៅក្នុងប្រអប់ជជែក សូមចុចលើរូប «ស្ពឺ» ហើយរើសយកពាក្យ See Full Conversation (មើលការជជែកពេញលេញ)
ខ. បន្ទាប់មកសូមអនុវត្តដូចចំណុចនានា នៅក្នុង វិធីទី១
មិនបាច់ប្រើអ៊ីមែលក៏បាន ឲ្យតែមាន Facebook ក៏អាចផ្ញើឯកសារទៅឲ្យគ្នាទៅវិញទៅមកបានដែរតើ! 😉



Comments
29 responses to “ផ្ញើឯកសារមួយចំនួនតាម Facebook Chat”