Modem ស្ទើរតែគ្រប់ប្រភេទដែលបានទិញមក ភាគច្រើនវាតែងតែភ្ជាប់មកនូវឯកសារដំឡើងនៅលើ Windows ឬក៏ Mac OS ស្រាប់តែម្ដង ហើយក៏មានភាគតិចណាស់មានឯកសារដំឡើងសម្រាប់ Linux ប៉ុន្តែការដំឡើងនោះស្ទើរតែមិនមានប្រសិទ្ធភាពទាល់តែសោះ។
ដូច្នេះដើម្បីភាពងាយស្រួល យើងគួរតែប្រើមុខងារដែល Ubuntu បានបង្កើតមករួចស្រាប់ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការតភ្ជាប់។ ដូច្នេះសូមអនុវត្តតាមវិធីខាងក្រោមនេះ៖
១. បើក Dash ហើយវាយពាក្យរក Network Connections ហើយចុចបើកវា។
២. រើសយកផ្ទាំង Mobile Broadband រួចចុចលើប៊ូតុង Add ។
៣. រើសយកឈ្មោះ Modem របស់អ្នក ហើយចុចប៊ូតុង Continue ។
៤. រើសយកប្រទេស (ឧ. Cambodia) ហើយចុចប៊ូតុង Continue ។
៥. ជ្រើសរើសឈ្មោះក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតរបស់អ្នក (ឧ. Cellcard)។ ប្រសិនបើមិនមានឈ្មោះក្រុមហ៊ុនដែលអ្នកចង់រកទេ សូមចុចលើពាក្យ “I can’t find my provider …” និងវាយឈ្មោះក្រុមហ៊ុនផ្ដល់សេវាកម្មនោះ។ ហើយចុចប៊ូតុង Continue ។
៦. បន្ទាប់មករើសយកគម្រោងសេវាកម្ម (Access Point Name) ។ ប្រសិនបើ APN ដែលមានស្រាប់នោះ ពុំត្រឹមត្រូវនឹងអ្វីដែលអ្នកចង់បានទេ សូមចុចប្ដូរពី Default -> My Plan is not listed បន្ទាប់មកវាយបញ្ចូល APN ថ្មី។ ហើយចុចប៊ូតុង Continue រួច Apply ។
៧. នៅពេលនេះអ្នកជិតធ្វើវារួចហើយ តែមុននឹងបញ្ចប់អ្នកអាចកំណត់កន្លែងមួយចំនួននៅក្នុងការតភ្ជាប់នេះ ដូចជាឈ្មោះ (ឧ. Cellcard Default 2) , លេខហៅ (Dial Number), ឈ្មោះប្រើប្រាស់ និង លេខសម្ងាត់ ជាដើម។ បន្ទាប់ពីកំណត់រួចរាល់អស់ហើយ សូមចុចលើប៊ូតុង Save… ។
៨. ទីបញ្ចប់ អ្នកអាចភ្ជាប់ប្រើវាបានហើយ ដោយគ្រាន់តែក្រលេកមើលទៅរបារខាងលើ ហើយចុចលើរូប ការតភ្ជាប់បណ្ដាញ (Network Connection) ហើយរើសយកឈ្មោះការតភ្ជាប់ដែលយើងទើបតែបានបង្កើតរួចមុននេះ។
សូមសប្បាយរីករាយជាមួយនឹងការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកពី Modem តាមរយៈប្រព័ន្ធប្រតិបត្តិការ Ubuntu 12.04 ។ 🙂








Comments
299 responses to “របៀបប្រើអ៊ីនធឺណិតតាម Modem នៅលើ Ubuntu 12.04”