ឆ្នាំជាការធ្វើកម្មវិធី BarCamp ភ្នំពេញ លើកទី៥ ចាប់តាំងពីពេលចាប់ផ្ដើមមក។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចំនួនពីរថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ ហើយមានការឧបត្តម្ភនិងគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុននានានិងប្រជាជនជាច្រើន។ នៅឆ្នាំនេះ BarCamp ភ្នំពេញ លើកទី៥ នឹងប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចាប់ពីថ្ងៃទី២២ ដល់ ២៣ តាំងពីព្រឹកដល់ល្ងាច កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យមនុស្សទាំងឡាយអាចបង្កើតបណ្ដាញទំនាក់ទំនង, ចែករំលែកបទពិសោធន៍ក្នុងជំនាញផ្សេងៗដូចជា កុំព្យូទ័រ, សហគ្រិន, ជំនួញ និងផ្សេងៗទៀតតាមតែអ្នកដែលចូលរួមទាំងនោះចង់ចែករំលែក។
BarCamp Phnom Penh គឺជាព្រឹត្តិការណ៍ជួបជុំគ្នារយៈពេល២ថ្ងៃ ដើម្បីចែករំលែក ចំណេះដឹង និងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនឹង បច្ចេកវិទ្យា មធ្យោបាយទំនាក់ទំនង និងគំនិតច្នៃប្រឌិតថ្មីៗ។ ការជួបជុំគ្នានេះប្រមូលផ្ដុំទៅដោយ អ្នកជំនាញកុំព្យូទ័រ អ្នកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា អ្នកអភិវឌ្ឍន៍វិបសាយ និងកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា អ្នកសារព័ត៌មានសង្គម សហគ្រិនវ័យក្មេង ព្រមទាំងនិស្សិតជាច្រើនទៀត។
–គេហទំព័រ BarCamp ភ្នំពេញ
ការចុះឈ្មោះ
នៅពេលនេះការចុះឈ្មោះត្រូវបានអនុញ្ញាតឲ្យចុះបានតាមរយៈអ៊ីនធឺណិតហើយ ប្រសិនបើអ្នកចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះសូមចូលទៅកាន់៖ http://2012.barcampphnompenh.org/ បន្ទាប់មកចុចលើរូប Register ដែលស្ថិតនៅខាងលើ។
ទីតាំងនិងប្លង់
ព័ត៌មានបន្ថែម៖ គេហទំព័រ BarCamp 2012

Comments
One response to “តោះ! ចូលរួមកម្មវិធី BarCamp Phnom Penh 2012 ទាំងអស់គ្នា!”