
LibreOffice គឺជាឈុតកម្មវិធីការិយាល័យមួយ ដែលជាកំណែក្រោយ និងជាឈ្មោះថ្មីរបស់កម្មវិធី OpenOffice.org ។ ហើយ LibreOffice គឺជាគម្រោងរបស់ The Document Foundation ដែលជាគម្រោងថ្មីបន្ទាប់ពីគម្រោង OpenOffice.org ដែលត្រូវបាន Oracle ទិញផ្ដាច់មុខ។ នៅពេលបច្ចុប្បន្ន ក្រុមអ្នកអភិវឌ្ឍន៍គម្រោង OpenOffice.org នានាបាននាំគ្នាមកអភិវឌ្ឍលើ LibreOffice ជំនួសវិញ។ LibreOffice ក៏ជាប្រភេទកម្មវិធីកូដបើកចំហផងដែរ។ នៅពេលនេះ LibreOffice បានចេញដល់កំណែទី ៣.៣.២ (នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១១)។ យើងអាចចូលទៅទាញយកបានតាម http://www.libreoffice.org/download/ ដែលមានសម្រាប់ Windows, Linux និង Mac OS X។


នៅក្នុង Linux (Ubuntu ជាដើម) យើងគួរតែដំឡើងតាមរយៈទីតាំងផ្ទុក (PPA)។ ខាងក្រោមនេះជារបៀបដំឡើងសម្រាប់ Ubuntu 10.10៖
- សូមវាយក្នុង Terminal ៖ sudo gedit /etc/apt/sources.list
- បន្ទាប់មកសមចម្លង៖
deb http://ppa.launchpad.net/libreoffice/ppa/ubuntu maverick main deb-src http://ppa.launchpad.net/libreoffice/ppa/ubuntu maverick main
ទៅដាក់ពីក្រោមគេ។ ហើយរក្សាទុក។
- បន្ទាប់មកសូមវាយ sudo apt-get update
- ជាចុងបញ្ចប់វាយ sudo apt-get install libreoffice ជាការស្រេច
