ធ្វើបែបនេះ គឺយើងសម្រាប់បង្កប់ពុម្អអក្សរទៅក្នុងគេហទំព័ររបស់យើង ដើម្បីឲ្យកុំព្យូទ័រដែលមិនមានដំឡើងខ្មែរយូនីកូដ អាចអានគេហទំព័រដែលប្រើយូនីកូដខ្មែរបាន។ យើងអាចចូលទៅក្នុងគេហទំព័រ៖ http://www.google.com/webfonts?subset=khmer ដើម្បីរើសយកពុម្ពអក្សរទាំង១៩ ដែលលោក ដាញ់ ហុង ទើបតែបន្ថែមនៅពេលថ្មីៗនេះ។ យើងអាចប្រើសេវាកម្មនេះដោយឥតគិតថ្លៃផងដែរ។ ខ្ញុំនឹងប្រាប់ខ្លីៗ អំពីរបៀបដំណើរការពុម្ពអក្សរទាំងនោះ នៅក្នុងគេហទំព័ររបស់អ្នក។ ដូច្នេះសូមអនុវត្តតាមកូដខាងក្រោម៖
១. សូមបើកអាសយដ្ឋានគេហទំព័រខាងលើ បន្ទាប់មករើសយកពុម្ពអក្សរណាមួយដែលអ្នកចង់បាន បន្ទាប់ពីចូលទៅក្នុងទំព័រនៃពុម្ពអក្សរដែលអ្នកបានរើសហើយ សូមចុចលើពាក្យ “Use this font” បន្ទាប់មកសូមចម្លងកូដដែលគេឲ្យនៅពីក្រោមប្រយោគ “Use this font on your webpages”។ សូមចម្លងកូដនោះទៅដាក់នៅក្រោមស្លាក (tag) <head>។ ឧទាហរណ៍ដូចខាងក្រោម៖
<!DOCTYPE html> <html> <head> <meta charset="utf-8" /> <title>បង្កប់ពុម្ពអក្សរយូនីកូដខ្មែរចូលក្នុងគេហទំព័រ</title> <link href='http://fonts.googleapis.com/css?family=Chenla&subset=khmer' rel='stylesheet' type='text/css'> </head>
២. បន្ទាប់មកទៀតយើងត្រូវកំណត់រចនាបថឲ្យវា (Style Sheet)៖
<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title>បង្កប់ពុម្ពអក្សរយូនីកូដខ្មែរចូលក្នុងគេហទំព័រ</title>
<link href='http://fonts.googleapis.com/css?family=Chenla&subset=khmer' rel='stylesheet' type='text/css'>
<style>
*{
font-family: Chenla;
}
</style>
</head>
សញ្ញាផ្កាយ (*) គឺមានន័យថា ឲ្យរាល់អក្សរនៅក្នុងទំព័រនោះទាំងអស់ ប្រើពុម្ពអក្សរដែលយើងបានកំណត់។
៣. បន្ទាប់មកយើងអាចវាយពាក្យណាមួយបានហើយ។ ពេលដែលចុចបើកទំព័រនោះ វានឹងប្រើពុម្ពអក្សរដែលទាញយកពី Google Font API ហើយ។
<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title>បង្កប់ពុម្ពអក្សរយូនីកូដខ្មែរចូលក្នុងគេហទំព័រ</title>
<link href='http://fonts.googleapis.com/css?family=Chenla&subset=khmer' rel='stylesheet' type='text/css'>
<style>
*{
font-family: Chenla;
}
</style>
</head>
<body>
សួស្ដីអ្នកទាំងអស់គ្នា!<br/>
ទំព័រនេះ បង្កប់នូវពុម្ពអក្សរ ចេនឡា ដែលទាញយកចេញពី Google Font API។
</body>
</html>
លោកអ្នកក៏អាចមើលគំរូសាកល្បងបានដែរ។