Pyខ្មែរ ជាក្រុមអ្នកប្រើប្រាស់ភាសា ផាយថុន នៅក្នុងប្រទេសកម្ពុជា ដែលបង្កើតបានយូរគួរសមដែរហើយ។ គេហទំព័រ pykhmer.org គឺជាគេហទំព័រផ្ទាល់របស់ក្រុម Pyខ្មែរ ដែលនៅទីនោះមានអត្ថបទល្អៗដូចជា៖
- មេរៀនអំពីភាសាផាយថុន
- វេទិកាពិភាក្សា
- ទ្រឹស្ដី
- លំហាត់
ប្រសិនបើលោកអ្នកមានចម្ងល់អ្វីអំពីភាសា ផាយថុន លោកអ្នកអាចចូលទៅក្នុងវេទិកានៅទីនោះ ដើម្បីសួរសំនួររបស់អ្នក បន្ទាប់មកសមាជិកនៅក្នុងក្រុម នឹងជួយដោះស្រាយបញ្ហា និងបកស្រាយចម្ងល់របស់អ្នក។ ផាយថុន ពុំសូវមានប្រជាប្រិយភាពប៉ុន្មានទេនៅក្នុងប្រទេសកម្ពុជា, តែនៅប៉ែកអឺរ៉ុបវិញ គឺគេពេញនិយមនឹងភាសានេះណាស់ ក៏ដោយសារតែភាសានេះ មានលក្ខណៈងាយស្រួលរៀន, មានសណ្ដាប់ធ្នាប់, កំណត់កូដនិមួយៗ បានជាក់លាក់ល្អ។ នៅពេលបច្ចុប្បន្ន ផាយថុន មានកំណែ២ ដែលកំណែទាំងពីរនោះ មានលក្ខណៈសរសេរនិងប្រើប្រាស់ខុសគ្នា គឺ ២.៧ និង ៣.១។ កំណែ ២.៧ ត្រូវបានអ្នកអភិវឌ្ឍកម្មវិធីនានា ណែនាំឲ្យប្រើក្នុងការបង្កើតកម្មវិធី។
លោកអ្នកអាចទាញយកសៀវភៅរៀន ផាយថុន ជាភាសាខ្មែរបានផងដែរ ដោយចុចតាមតំណភ្ជាប់ខាងក្រោម៖
ផាយថុន ជាភាសាដែលធ្វើឲ្យសប្បាយ នៅពេលសរសេរវា 😉
Comments
4 responses to “pykhmer.org”